លោក Zelenskyy បង្ហាញ​ការ​ខក​ចិត្ត​លើ​ការ​ចូល​ជា​សមាជិក​ភាព​របស់​ណាតូ​

2022/03/16 07:37:45 pm        2.5 K

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ទទួល​ស្គាល់​ថា បំណង​របស់​ប្រទេស​អ៊ុយ​ក្រែ​នសម្រាប់​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​មិន​ប្រាកដប្រជា​នោះ​ទេ ដោយ​និយាយ​ថា ប្រទេស​របស់​លោក​ត្រូវ​ពឹងផ្អែក​លើ​ខ្លួនឯង និង​ជំនួយ​របស់​ដៃគូ​។

​លោក​បាន​អំពាវនាវ​ដល់​មេដឹកនាំ​អឺរ៉ុប​ខាងជើង​សុំ​អាវុធ​បន្ថែម​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុករបស់​រុស្ស៊ី​មក​លើ​ប្រទេស​របស់​លោក​។ លោក Zelenskyy និយាយ​ទៅកាន់​មេដឹកនាំ​កងកម្លាំងបរទេស​ចម្រុះ (JEF) តាមរយៈ​បណ្ដាញវីដេអូ​ថា យោធា​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​អាវុធ​កើន​ឡើងឆាប់​រហ័ស និង​យុទ្ធោបករណ៍​ផ្សេងទៀតដែល​ប្រទេស​លោកខាងលិច​បាន​បញ្ជូន​មក​ប្រទេស​របស់លោក​។ លោក Zelenskyy បាន​និយាយ​លើកឡើង​សាជាថ្មី​ចំពោះ​ការ​ខក​ចិត្តរបស់​លោក​ជាមួយ​អង្គការ​ណា​តូ ជុំវិញ​ការ​បដិសេធ​របស់​អង្គការ​នេះ​ក្នុង​ការ​អនុវត្តន៍​តំបន់​គ្មាន​ការហោះហើរ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ កងកម្លាំង​បរទេស​ចម្រុះ​ក្នុង​ទីក្រុង​ឡុង​ដ៏​។​

​កងកម្លាំង​បរទេស​ចម្រុះ​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស គឺជា​ក្រុម​មួយ​នៃ​បណ្ដា​ប្រទេស​អា​ត្ល​ង់​ទិ​កខាង​ជើង​ចំនួន ​១០ ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​រហ័ស​ទៅ​នឹង​វិបត្តិ​អន្តរជាតិ​។ ក្រុម​នេះ​រួមមាន​ទាំង​សមាជិក​អង្គការ​ណា​តូ ដូចជា​អង់គ្លេស និង​រដ្ឋ​តំបន់​បាល់​ទិ​ក ព្រមទាំង​ប្រទេសមិនមែន​អង្គការ​ណា​តូដូចជា​ស៊ុយអែត និង​ហ្វាំ​ង​ឡង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm