សាខាស៊ើបអង្កេតនៃក្រុមប្រឹក្សាពន្ធដារ និងគយអេស្តូនី សហការជាមួយនគរបាល និងកងទ័ពជើងទឹក បានឃាត់នាវាកុងតឺន័រ Baltic Spirit នៅក្នុងដែនទឹកក្នុងស្រុករបស់ប្រទេសនេះ។ នេះបើយោងតាមគេហទំព័រព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេស្តូនី err.ee។
របាយការណ៍នេះ បានបញ្ជាក់ថា៖«នាវាដឹកកុងតឺន័រ Baltic Spirit ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានឃាត់ នៅជិតកោះ Naissaar។ មានហេតុផលដែលត្រូវជឿថា នាវានេះ ទំនងជាត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការរត់ពន្ធ»។

នាវាដែលមាននាវិកចំនួន ២៣នាក់ ជាពលរដ្ឋរុស្ស៊ី កំពុងដាក់ទង់ជាតិរបស់ប្រទេសបាហាម៉ាស (Bahamas)។ នាវានេះ កំពុងធ្វើដំណើរទៅកាន់ទីក្រុងធំទី២ របស់រុស្ស៊ី គឺ St. Petersburg ។ ក្រុមនាវិកមិន បានប្រឆាំងតបតអ្វីទេ ក្នុងអំឡុងពេលឃាត់នោះទេ។
ការត្រួតពិនិត្យនៅលើនាវា កំពុងដំណើរការ។ នាវានេះបានចូលទៅក្នុងដែនទឹករបស់ប្រទេសអេស្តូនី ដើម្បីដឹកកុងតឺន័។
យោងតាមកងទ័ពជើងទឹកអេស្តូនី នាវា Baltic Spirit មិនមែនជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ីទេ ហើយមិនត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសហភាពអឺរ៉ុបទេ៕
