ម៉ិកស៊ិកនឹងបញ្ជូនការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់គុយបា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ

2026/02/05 01:17:03 am        51

ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីមានគម្រោងបញ្ជូនការដឹកជញ្ជូនជំនួយមនុស្សធម៌ដល់គុយបាក្នុងសប្តាហ៍នេះ ដោយលោកស្រីធ្វើការសង្កត់ធ្ងន់ថា កញ្ចប់ជំនួយនឹងផ្អែកលើតម្រូវការរដ្ឋរបស់ទីក្រុងឡាហាវ៉ាន់ ហើយនិងមិនបញ្ចេញជាសាធារណៈនោះទេ ។

រដ្ឋបាលរបស់លោកស្រី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងស្វែងរកការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា សម្រាប់ហេតុផលមនុស្សធម៌ ដោយពុំបានស្វែងរកការប្រឈមដាក់គ្នានោះទេ ដែលជំនួយទាំងនេះ នឹងរួមមានផលិតផ្សេងទៀត ក្នុងរយៈពេល ១សប្តាហ៍ទៀតនេះ ។

គួរឲ្យដឹងថា ម៉ិកស៊ិក គឺជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេបំផុតតែមួយគត់របស់គុយបា ហើយកោះមួយនេះ បានប្រឈមនឹងកង្វះខាតប្រេងធ្ងន់ធ្ងរដែលរួមចំណែកដល់កង្វះខាតការផលិតថាមពល ការដាច់ចន្តអគ្គិសនីទ្រង់ទ្រាយធំ និងការអាក់ខានសេដ្ឋកិច្ចទូលំទូលាយ ។

ការដឹកជញ្ជូនគ្រោងទុកនេះ បានកើតមានឡើង ស្របពេលភាពតានតឹងកើនឡើងរវាងទីក្រុងឡាហាវ៉ាន់ និងទីក្រុងវ៉ាស៊ីនតោន ក្រោយការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduroពីសំណាក់សហរដ្ឋអាមេរិក កាលពីខែមុន ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់គុយបា ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចាត់ទុកគុយបាថា ជាការគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយលោកបានគំរាមដំឡើងពន្ធលើការនាំចេញទៅកាន់សហរដ្ឋអាមេរិករបស់ប្រទេសណាមួយដែលបញ្ជូនប្រេងទៅកាន់ប្រទេសកោះគ្រប់គ្រងបែបលទ្ធិកុម្មុយនិស្តមួយនេះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm