អ្នកដំណើរនាំគ្នាសប្បាយចិត្តពេលក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់តំបន់ទីក្រេ

2026/02/05 01:35:54 am        59

មន្រ្តីអាកាសចរណ៍មួយរូបនិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានចាប់ផ្តើមឡើងវិញហើយជើងហោះហើរទៅកាន់តំបន់ភាគខាងជើងទីក្រេ ក្រោយផ្អាកអស់រយៈពេលជាច្រើនថ្ងៃ បង្កឡើងដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងក្នុងតំបន់ និងកងទ័ពជាតិអេត្យូពី ។

សេវាកម្មត្រូវបានផ្អាកកាលពីចុងសប្តាហ៍មុន ក្រោយសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាក្នុងតំបន់ជម្លោះភាគខាងលិចតំបន់ទីក្រេ ធ្វើឲ្យមានការព្រួយបារម្ភពីអស្ថិរភាពកើតឡើងថ្មីនៅក្នុងតំបន់នោះ ដែលទើបងើបពីសង្រ្គាមរយៈពេល ២ឆ្នាំ រវាងរដ្ឋាភិបាលសហព័ន្ធ និងកងកម្លាំងទីក្រេ ដែលបានបញ្ចប់ទៅកាលពីចុងឆ្នាំ ២០២២ ។

នៅអាកាសយានដ្ឋានអន្តរជាតិ Mekelle’s Alula Aba Nega ក្រុមអ្នកដំណើរនិយាយថា ការលុបចោលជើងហោះហើរ បានធ្វើឲ្យអាក់ខានកាលបរិច្ឆេតធ្វើដំណើររបស់ពួកគេ ក៏ដូចជាបង្កើនការចំណាយរបស់ពួកគេ ។

លោក Solomon Areaya ដែលបានជាប់ខ្លួនអស់រយៈពេល ២ថ្ងៃមកហើយនោះ និយាយថា លោកសប្បាយចិត្តខ្លាំង នៅពេលចុងក្រោយលោកអាចធ្វើដំណើរវិញបាន ។

លោកបន្តថា ជាងនេះទៅទៀត ស្ថានភាពបែបនេះ បានធ្វើមនុស្សមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស ហើយកាលបរិច្ឆេតធ្វើដំណើររបស់លោកត្រូវបានអាក់ខាន ២-៣ថ្ងៃមកហើយ ប៉ុន្តែនៅពេលនេះ លោកសប្បាយចិត្តនៅពេលដែលសេវាកម្មហោះហើរ បានចាប់ផ្តើមឡើងវិញ ។

លោក Berhane Gebrehiwet គឺជាអ្នកដំណើរម្នាក់ទៀត និយាយដែរថា លោកប្រឈមនឹងការចំណាយថ្លៃស្នាក់នៅមិននឹកស្មានដល់ ក្រោយជើងហោះហើរទៅផ្ទះវិញ ត្រូវបានលុបចោល ។

លោកបន្តថា លោកសង្ឃឹមថា ជើងហោះហើរនឹងចាប់ផ្តើមឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែការលុកចោលបានបន្តអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ 

សូមបញ្ជាក់ថា ជម្លោះតំបន់ទីក្រេ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ បង្កភាពអត់ឃ្លាន និងការដួលរលំនៃសេវាកម្មចាំបាច់នោះ បានបញ្ចប់ទៅជាផ្លូវការជាមួយកិច្ចព្រមព្រៀងសន្តិភាពកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm