កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ត្រូវបានគំរាមកំហែងដោយយានដ្រូនយោធាអ៊ីស្រាអែលនៅពេលព្រឹក ក្នុងអំឡុងពេលល្បាតជាប្រចាំនៅភាគខាងត្បូងប្រទេសលីបង់។

UNIFIL បាននិយាយថា យានដ្រូនពីរគ្រឿងរបស់កងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានគេសង្កេតឃើញកំពុងហោះពីលើការល្បាតនៅជិតភូមិ Kfar Kila ដោយមួយគ្រឿងផ្ទុកវត្ថុមិនស្គាល់អត្តសញ្ញាណ។ ក្រោយមក ដ្រូនមួយគ្រឿងបានទម្លាក់គ្រាប់បែកឆក់មួយគ្រាប់ ដែលបានផ្ទុះប្រហែល ៥០ ម៉ែត្រពីកងកម្លាំងរក្សាសន្តិភាព មុនពេលហោះឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។
ពុំមានមានរបាយការណ៍អំពីអ្នករងរបួសណាម្នាក់ ត្រូវបានរាយការណ៍ទេ ហើយក្រុមល្បាត បានបន្តសកម្មភាពរបស់ខ្លួន។
បេសកកម្មនេះ បាននិយាយថា ខ្លួនបានសម្របសម្រួលការល្បាតជាមុន ជាមួយភាគីអ៊ីស្រាអែល និងលីបង់ ដោយហៅឧប្បត្តិហេតុនេះថា ជាការរំលោភលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
