បាល់ទាត់៖ ខ្សែបម្រើ Brentford, Christian Eriksen ត្រូវបានកោះហៅចូលក្រុមជំរើសជាតិដាណឺម៉ាកជាលើកដំបូងតាំងពីដួលសន្លប់នៅ Euro 2020។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចូលហ្វឹកហាត់ និងចូលលេងឱ្យក្លិបអាជីពវិញបានធម្មតាជាមួយនឹងឧបករណ៍ជំនួយបេះដូងនៅជាប់នៅឡើយ។

កាលពីខែមករា Eriksen បានផ្លាស់មកកាន់ក្លិបអង់គ្លេស Brentford ក្រោយចាកចេញពី Inter Milan។ ដាណឹម៉ាកនឹងត្រូវជួបជាមួយហូឡង់លក្ខណៈមិត្តភាពនៅថ្ងៃទី២៦ ខែមិនានេះ មុននឹងត្រលប់មកទឹកដីខ្លួនឯងវិញទទួលភ្ញៀវស៊ែប ៣ថ្ងៃបន្ទាប់។ Eriksen នឹងចូលរួមប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមហូឡង់នៅទឹកដីអេស្ប៉ាញ ដើម្បីត្រៀមលក្ខណៈសំរាប់ការប្រកួតពីរប្រកួតខាងលើ។ សូមបញ្ជាក់ថា Christian Eriksen ដែលមកកាន់ Brentford ក្នុងកិច្ចសន្យា ៦ខែនោះបានបង្ហាញខ្លួនឱ្យ Brentford លើកដំបូងក្នុងនាមជាកីឡាករបម្រុងផ្លាស់ប្តូរចូលពេល Brentford ចាញ់ Newcastle កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ