អំឡុងពេលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំUN លោក Vasily Nebenzya បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់លោកដែលបង្ហាញពីការបកស្រាយជ្រើសរើសនៃធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីបញ្ហាគ្រីម៉ា និងតំបន់ដុនបាស។

កាលពីសប្តាហ៍មុន លោក ហ្គុយតឺរេស បានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS ថា លេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានសន្និដ្ឋានថា សិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯងមិនអាចអនុវត្តបាននៅក្នុងស្ថានភាពនៃតំបន់គ្រីម៉េ និងដុនបាសទេ។ យោងតាមលោក លេខាធិការដ្ឋាន UN ជឿជាក់ថា នៅក្នុងស្ថានភាពទាំងនេះ «គោលការណ៍នៃបូរណភាពទឹកដី មានជ័យជម្នះ» លើសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់លោក បាននិយាយមុននេះថា អង្គការសហប្រជាជាតិគោរពសិទ្ធិនៃការសម្រេចចិត្តដោយខ្លួនឯងរបស់កោះហ្គ្រីនលែន ( Greenland)។
បេសកជនរុស្ស៊ីរូបនេះ បាននិយាយថា៖«ភាគីរុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោកអគ្គលេខាធិការUN ដែលមានការបកស្រាយអំពីជ្រើសរើសនៃធម្មនុញ្ញអង្គការសហប្រជាជាតិទាក់ទងនឹងគោលការណ៍នៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន និងបូរណភាពទឹកដីរបស់រដ្ឋ»៕

