ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ អ៊ីរ៉ង់អនុញ្ញាតជាផ្លូវការឲ្យស្ត្រីបើកបរម៉ូតូ

2026/02/05 01:51:03 am        79

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ឥឡូវនេះអាចទទួលបានបណ្ណបើកបរម៉ូតូជាផ្លូវការហើយ ដោយការសម្រេចនេះបានបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកច្បាប់រយៈពេលជាច្រើនឆ្នាំ ជុំវិញយានយន្តកង់ ២។

ច្បាប់ពីមុន មិនបានហាមឃាត់ស្ត្រីមិនឲ្យជិះម៉ូតូ និងស្កូទ័រច្បាស់លាស់ឡើយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង អាជ្ញាធរបានបដិសេធមិនចេញបណ្ណបើកបរឲ្យ។ ដោយសារតែភាពមិនច្បាស់លាស់ផ្នែកច្បាប់នេះ ស្ត្រីត្រូវបានឲ្យទទួលខុសត្រូវផ្នែកច្បាប់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាខ្លួនគឺជាជនរងគ្រោះក្ដី។

ទីភ្នាក់ងារសារព័ត៌មាន Ilna របស់ប្រទេសនេះ បានរាយការណ៍ថា អនុប្រធានាធិបតីទី១ របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Reza Aref បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ កាលពីថ្ងៃអង្គារ ដែលមានគោលបំណងបញ្ជាក់អំពីច្បាប់ចរាចរណ៍ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ កាលពីចុងខែមករា។

សារព័ត៌មាន Ilna បានបន្ថែមថា សេចក្តីសម្រេចនេះតម្រូវឲ្យនគរបាលចរាចរណ៍ «ផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងដល់អ្នកដាក់ពាក្យជាស្ត្រី រៀបចំការប្រឡងក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់នគរបាល និងចេញបណ្ណបើកបរម៉ូតូដល់ស្ត្រី»។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានការតវ៉ាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលដំបូងឡើយត្រូវបានបង្កឡើងដោយការមិនសប្បាយចិត្តផ្នែកសេដ្ឋកិច្ច ប៉ុន្តែវាបានរីករាលដល់កាលពីខែមុនទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm