ស្រ្តីប៉ាឡេស្ទីនរំឭកពីដំណើរដ៏ភ័យរន្ធត់នៅច្រកព្រំដែន Rafah ចូលមកកាន់តំបន់ហ្កាហ្សា

2026/02/04 06:54:17 pm        75

ស្រ្តីប៉ាឡេស្ទីន បាននិយាយរៀបរាប់ពីដំណើរដ៏ភ័យរន្ធត់ ពេលដែលពួកគេឆ្លងកាត់ច្រកព្រំដែន Rafah តាមផ្លូវទៅកាន់ផ្ទះរបស់ពួកគេនៅតំបន់ហ្កាហ្សា ចេញពីប្រទេសអេហ្ស៊ីប ក្នុងនោះមនុស្សដែលត្រូវបានអនុញ្ញាតឲ្យចូលដែនដីញាំញីដោយសារសង្រ្គាមមួយនេះ ត្រូវបានបំបែកចេញពីកូនៗរបស់ពួកគេ ដាក់ខ្នោះដៃ ចងមុខ និងសួរចម្លើយ ក្រោមការគំរាមកំហែងអស់រយៈពេលជាច្រើនម៉ោង ។

លោក Ibrahim Al Khalili គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាថា សម្រាប់ស្រ្តីប៉ាឡេស្ទីន ១២នាក់ និងកូនៗរបស់ពួកគេ ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សា ឆ្លងកាត់ច្រកព្រំដែន Rafah កាលពីថ្ងៃចន្ទ ដំណើរវិលត្រឡប់មកផ្ទះវិញ មានរយៈពេលយូរ និងអស់កម្លាំងខ្លាំង ជាមួយនឹងការរង់ចាំ ការភ័យខ្លាច និងភាពពុំច្បាស់លាស់ ។

លោក Al Khalili និយាយថា ជនឡេស្ទីនដែលត្រូវវិលត្រឡប់មកវិញ ក្លាយជាកម្មវត្ថុនៃនីតិវិធីសន្តិសុខដ៏តឹងរ៉ឹងដោយកងកម្លាំងអ៊ីស្រាអែល ដែលគ្រប់គ្រងច្រកព្រំដែន Rafah ដើម្បីកំណត់ពេល និងថាតើជនប៉ាឡេស្ទីននឹងត្រូវអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញឬយ៉ាងណានៅតំបន់ហ្កាហ្សា ។ 

ស្រ្តីប៉ាឡេស្ទីនម្នាក់ដែលបានវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញ និយាយថា ពួកគេបានយកអ្វីៗទាំងអស់ពីពួកយើង ។ ចំណីអាហារ ភេសជ្ជៈ ទុកតែកាបូបមួយឲ្យពួកយើងប៉ុណ្ណោះ ។

ស្រ្តីម្នាក់នេះ និយាយថា កងទ័ពអ៊ីស្រាអែលហៅម្តាយខ្ញុំមុន ហើយនាំគាត់យកទៅ ។ បន្ទាប់មកពួកគេហៅខ្ញុំ ហើយក៏នាំខ្ញុំយកទៅ ។ ពួកគេបិទមុខខ្ញុំ ពួកគេបានសួរចម្លើយខ្ញុំនៅក្នុងតង់ សួរថាតើហេតុអ្វីបានជាខ្ញុំចង់វិលត្រឡប់ទៅកាន់តំបន់ហ្កាហ្សា ហើយខ្ញុំនិយាយប្រាប់ពួកគេថា ខ្ញុំចង់ជួបកូនៗរបស់ខ្ញុំ និងចង់ទៅកាន់ប្រទេសរបស់ខ្ញុំវិញ ។ ពួកគេបានព្យាយាមដាក់សម្ពាធខាងផ្លូវចិត្តមកលើខ្ញុំ និងចង់ឲ្យខ្ញុំបែកបាក់ជាមួយកូនៗរបស់ខ្ញុំ និងបង្ខំខ្ញុំឲ្យនិរទេសខ្លួន ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am