អាមេរិក​និយាយ​ថា​ ប្រជាជន​រុស្សី ១៥.០០០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ប្រឆាំង​សង្គ្រាម​

2022/03/16 09:45:44 pm        1.2 K

សហរដ្ឋអាមេរិក៖ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិកបាន​រិះគន់ ​ការបង្ក្រាប​របស់​រុស្ស៊ី​លើ​ក្រុមបាតុករ និង​អ្នក​សារព័ត៌មានដោយ​និយាយថា ប្រជាជន​រុស្សី ១៥.០០០​នាក់​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួនដោយសារ​ការប្រឆាំង ចំពោះ​ការវាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Ned Price បាន​និយាយថា ទោះបីជា​មានការ​បង្ក្រាបរបស់លោក ពូ​ទីន លើប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​ការបន្ត​ការ​កុហក់​របស់​រដ្ឋាភិបាល​របស់លោកក៏ដោយ យើង​បានឃើញ​ប្រជាជន​រុស្ស៊ី​ជាច្រើន​នាក់​ក្លាហានក្រោកឈរឡើង​ប្រឆាំង​សង្គ្រាមរបស់លោក ពូ​ទីន រួមទាំង​ទូរទស្សន៍​រដ្ឋ​ផងដែរ​។​ ​លោក Ned Price បាន​និយាយ​សំដៅ​ទៅលើ​បុគ្គលិក​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ ដែល​បាន​ចូលទៅ​រំខាន​កម្មវិធី​ព័ត៌មាន​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ចន្ទ ដោយ​កាន់​បដា​ធំ​មួយ​សរសេរថា គ្មាន​សង្គ្រាម និងប្រជាជន​រុស្ស៊ី​ប្រឆាំង​សង្គ្រាម​។ បុគ្គលិក​ម្នាក់​ឈ្មោះ Marina Ovsyannikova បម្រើការ​នៅ​ប៉ុស្តិ៍ Channel One គ្រប់គ្រង​ដោយ​រដ្ឋ​របស់​រុស្ស៊ី ត្រូវបាន​តុលាការ​រុស្ស៊ី​បង្គាប់​ឱ្យ​បង់ប្រាក់​ពិន័យ​កាលពី​ថ្ងៃ​អង្គារ​។

​ទីក្រុង​មូ​ស្គូបាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បីកាត់ផ្តាច់​ប្រភព​ឯករាជ្យ​នៃ​ព័ត៌មាន​អំពី​សង្គ្រាម។ ​លោក Price និយាយថា ប្រជាជន​រុស្ស៊ី​មាន​សិទ្ធិ​ដឹង​អំពី​ជនរងគ្រោះ​រាប់ពាន់នាក់ ដែល​កងកម្លាំងសហព័ន្ធរុស្ស៊ី​កំពុង​ទទួលរង​នៅពេលនេះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការស្លាប់ ​និង​រងរបួស​របស់ជន​ស៊ីវិល និង​ការបំផ្លាញ​យ៉ាង​ធំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលដែល​លោក ពូ​ទីន​ កំពុង​ធ្វើបាប​ប្រជាជនអ៊ុយ​ក្រែ​ន​។ លោក Ned Price បាន​ចូលរួម​រំលែក​ទុក្ខបន្ទាប់ពី​អ្នកសារព័ត៌មាន​ពីរ​នាក់​បម្រើ​ការឱ្យសារព័ត៌មាន Fox News ត្រូវបាន​សម្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅពេលដែល​រថយន្ត​ពួកគេ​កំពុងធ្វើដំណើរ​នៅ​ខាងក្រៅ​ទីក្រុង​គី​វ បាន​រង​ការបាញ់ប្រហារ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        216
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm