ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សាសម្លាប់មនុស្ស ២១នាក់ ដែលស្ថិតក្នុងចំណោមថ្ងៃស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់

2026/02/05 03:21:58 am        85

យោងតាមប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា អ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២១នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ដែលស្ថិតក្នុងចំណោមថ្ងៃស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ខែតុលា ចាប់ផ្តើមចូលជាធរមាន ។

ប្រភពបានទម្លាយប្រាប់កាសែត Al Jazeera ថា ក្មេងៗជាច្រើននាក់ ស្ថិតនៅក្នុងចំណោមគ្រោះថ្នាក់ដល់អាយុជីវិតនៅថ្ងៃពុធនេះ ។ 

មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការផ្លោងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែលលើសង្កាត់ Tuffah និងសង្កាត់ Zeitoun ស្ថិតក្នុងទីក្រុងហ្កាហ្សា ។ មនុស្ស ៤នាក់ ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការវាយប្រហារលើជម្រកសំពត់តង់របស់មនុស្សជម្លៀសខ្លួននៅតំបន់ Qizan Abu Rashwan ភាគខាងត្បូងទីក្រុង Khan Younis ។  

មនុស្ស ២នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល លើជំរំសំពត់តង់តំបន់ឆ្នេរ al-Mawasi ។ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា ជនរងគ្រោះម្នាក់ គឺជាគ្រូពេទ្យបឋម ។

រាយការណ៍ចេញពីទីក្រុង Khan Younis លោក Tareq Abu Azzoum គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera និយាយថា ផ្ទះសម្បែងរបស់អ្នកស្រុកជាច្រើន នៅទីក្រុងហ្កាហ្សា បានក្លាយជាគោលដៅវាយប្រហារ ដោយគ្មានការព្រមានជាមុននោះទេ ។

លោក Abu Azzoum និយាយថា ការវាយប្រហារនៅតែបន្តកើតឡើង បើទោះបីបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិកនៅចូលជាធរមានក៏ដោយ ធ្វើឲ្យជនប៉ាឡេស្ទីនៅតំបន់ហ្កាហ្សាគ្មានអារម្មណ៍ធូរស្រាលនោះឡើយ ។ 

លោកបន្តថា មាននូវការកញ្ជ្រោលឡើងសកម្មភាពយោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ។ ពួកយើងអាចឮសំឡេងយានដ្រូនអ៊ីស្រាអែល ហោះសំកាំងពីលើក្បាលរបស់ពួកយើង ជាសញ្ញាមួយបង្ហាញថា ការវាយប្រហារដ៏មានសក្តានុពល អាចនឹងកើតឡើងបន្ថែមទៀត ។

យោធាអ៊ីស្រាអែល និយាយថា អង្គភាពរថពាសដែករបស់ខ្លួន និងកងយន្តហោះ បានបើកការវាយប្រហារនៅភាគខាងជើងតំបន់ហ្កាហ្សា ក្រោយទាហានបម្រុងម្នាក់ រងការបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm