នគរបាលអង់គ្លេស ចាប់ខ្លួនបុរសម្នាក់ពីបទឃាតកម្ម ក្រោយមានការចាក់នៅទីក្រុង Leicester

2026/02/05 03:24:04 am        78

នគរបាលអង់គ្លេស នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសអាយុ ១៨ឆ្នាំម្នាក់ បន្ទាប់ពីបុរសម្នាក់ទៀតអាយុ ២០ឆ្នាំប្លាយ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានចាក់ នៅយប់មុននោះ នៅក្នុងទីក្រុង Leicester ភាគកណ្តាលប្រទេសអង់គ្លេស។

នគរបាលតំបន់ Leicestershire បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា មិនមាន «ហេតុការណ៍ចាក់មនុស្សជាច្រើននាក់» នៅក្នុងទីក្រុងនេះនោះទេ ដោយបានបន្ថែមថា ពាក្យចចាមអារ៉ាម គឺផ្ទុយស្រឡះ។ សាកលវិទ្យាល័យ De Montfort University នៅមុននេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រាប់ថា មាន «ឧប្បត្តិហេតុធ្ងន់ធ្ងរខ្លាំង» នៅជុំវិញបរិវេណសាកលវិទ្យាល័យ ក្នុងទីក្រុងនេះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ពួកគេបានបិទតំបន់ នៅជុំវិញបរិវេណសាកលវិទ្យាល័យ ហើយសេវារថយន្តសង្គ្រោះបន្ទាន់ បានដឹកបុរសម្នាក់អាយុ ២០ឆ្នាំប្លាយ ទៅកាន់មន្ទីរពេទ្យ ដែលនៅទីនោះ «រូបគេបានបាត់បង់ជីវិត ក្នុងរយៈពេលមិនជាយូរប៉ុន្មានក្រោយមក»។

នគរបាលបានបន្ថែមថា «បុរសអាយុ ១៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តឃាតកម្ម ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងរបស់នគរបាល»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm