ក្រុមមន្រ្តីក្រិក និយាយប្រាប់កាសែត Al Jazeera ថា ក្រិកចាប់អារម្មណ៍ក្នុងការអភិវឌ្ឍអាវុធរួមគ្នា ជាមួយអ៊ីស្រាអែល ។
លោក Angelos Syrigos គឺជាប្រធានគណៈកម្មាធិការកិច្ចការការពារជាតិនៃសភាក្រិកនិយាយប្រាប់កាសែត Al Jazeera ពួកយើងគឺជាអតិថិជនល្អបំផុតរបស់ប្រព័ន្ធអាវុធអ៊ីស្រាអែល ។
លោកថា មហាលោតផ្លោះនៅក្នុងទំនាក់ទំនងការពារជាតិរបស់ពួកយើង នឹងកើតឡើង ពេលមានសហផលិតកម្មប្រព័ន្ធការពារជាតិ និងផែនការរួម ។
លោក Syrigos និយាយទៀតថា បើសិនជាសហផលិតកម្ម បានដាក់លើតុ ដល់ពេលនោះ ថវិកានៅសេសសល់អាចនឹងទុកសម្រាប់ប្រព័ន្ធអាវុធអ៊ីស្រាអែល ។
ទំនាក់ទំនងនេះ ត្រូវការពង្រឹង ខណៈអ៊ីស្រាអែល រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជាសាសន៍លើជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ។
គួររំឭកថា កាលពីថ្ងៃទី ៤ ធ្នូ ឆ្នាំ ២០២៥ គណៈកម្មាធិការកិច្ចការការពារជាតិក្រិក បានអនុម័តការទិញប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត PULS ចំនួន ៣៦គ្រឿង ក្នុងតម្លៃ ៧៦០លានដុល្លារ ដែលជាការទិញអាវុធអ៊ីស្រាអែលច្រើនបំផុតពីសំណាក់ប្រទេសក្រិក គិតមកទល់នឹងពេលនេះ ។
ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមមួយនេះ នឹងបង្កើតជាផ្នែកមួយនៃប្រព័ន្ធខែលការពារ Shield of Achilles របស់ក្រិក ដែលជាឆ័ត្រការពារដែនអាកាសច្រើនស្រទាប់តម្លៃ ៣,៣ពាន់លានដុល្លារ ត្រូវបានប្រកាសកាលពីឆ្នាំមុន ៕