អាមេរិក-អ៊ីរ៉ង់ បញ្ជាក់ពីការឯកភាពលើកិច្ចចរចានៅអូម៉ង់ នាថ្ងៃសុក្រស្អែកនេះ ប៉ុន្តែនៅខ្វែងគំនិតលើរបៀបវារៈ

2026/02/05 03:57:21 pm        229

ក្រុមមន្ត្រីមកពីភាគីទាំងពីរបានបញ្ចាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឯកភាពគ្នាធ្វើកិច្ចចរចានៅប្រទេសអូម៉ង់ នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ស្អែកនេះ ទោះបីជាប្រទេសទាំងពីរនៅតែខ្វែងគំនិតគ្នាលើរបៀបវារៈនៃកិច្ចពិភាក្សាក៏ដោយ ខណៈទីក្រុងវ៉ាស៊ីនតោនទទូចថា ការចរចាត្រូវរួមបញ្ជូលប្រធានបទនៃឃ្លាំងមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែអ៊ីរ៉ង់ ចង់ពិភាក្សាតែអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ។

កិច្ចប្រឹងប្រែងផ្នែកការទូតដ៏ផុយស្រួយនេះ បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំង ខណៈដែលសហរដ្ឋអាមេរិក កំពុងបង្កើនកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា ហើយប្រទេសក្នុងតំបន់ ព្យាយាមបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធា ដែលមនុស្សជាច្រើនភ័យខ្លាចថា អាចរាលដាលក្លាយជាសង្គ្រាមកាន់តែទូលំទូលាយ។

ការខ្វែងគំនិតគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះលើវិសាលភាពនិងទីកន្លែងសម្រាប់កិច្ចពិភាក្សា បានបង្កើនការសង្ស័យថា តើកិច្ចប្រជុំនេះនឹងកើតឡើងដែរឬទេ។ ការដែលពុំមានកិច្ចចរចា បង្ហាញពីលទ្ធភាពខ្ពស់ដែលលោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងអនុវត្តការគំរាមកំហែងរបស់លោកក្នុងការវាយប្រហារលើអ៊ីរ៉ង់ ដោយសារលោកបានគំរាមប្រើសកម្មភាពយោធាម្ដងហើយម្ដងទៀត ប្រសិនបើពុំមានកិច្ចព្រមព្រៀងណាមួយទេនោះ។

នៅពេលត្រូវអ្នកសារព័តមានសាកសួរកាលពីថ្ងៃពុធ ថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គួរព្រួយបារម្ភឬទេ លោក Trump បានប្រាប់ទូរទស្សន៍ NBC ថា «លោក Khamenei គួរតែបារម្ភ ហើយបារម្ភខ្លាំងទៀតផង» ដោយបន្ថែមថា «អ៊ីរ៉ង់កំពុងចរចាជាមួយអាមេរិក» ប៉ុន្តែលោកមិនបានលម្អិតច្រើននោះទេ។ បន្ទាប់ពីការអត្ថាធិប្បាយលោក Trump ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាប្តូរទីតាំងចរចាទៅកាន់រដ្ឋធានីម៉ាស្កាត របស់អូម៉ង់ បន្ទាប់ពីដំបូងឡើយ ទទួលយកទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm