អ៊ុយក្រែនលើកឡើងថា ការចរចានៅអាប៊ូដាប៊ីជាមួយរុស្ស៊ីមានភាពប្រាកដប្រជា និងប្រកបដោយផ្លែផ្កា

2026/02/05 04:00:35 pm        245

កិច្ចចរចាថ្ងៃដំបូងរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បំណងសម្របសម្រួលការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានបញ្ចប់កាលពីថ្ងៃពុធ ៤ កុម្ភៈ សប្ដាហ៍នេះ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដោយទីក្រុងគីវបានហៅការចរចានោះថាមានភាពប្រាកដប្រជា និងប្រកបដោយផ្លែផ្កា។

ទីក្រុងគីវបាននិយាយថា ខណៈពុំមានការទម្លាយភាពទាល់ច្រកណាមួយនៅក្នុងការពិភាក្សាជុំចុងក្រោយបំផុត កិច្ចប្រជុំត្រូវបានគ្រោងបន្តទៅថ្ងៃទីពីរ គឺថ្ងៃ៥កុម្ភៈនេះ។        

  

កិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកពេលនេះ គឺជាកិច្ចចរចាចុងក្រោយបំផុតផ្នែកការទូតដ៏ច្របូកច្របល់ ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ឈប់សង្គ្រាម បង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ដោយបញ្ជាក់ពីចំនួនមនុស្សស្លាប់ពីជម្លោះនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា កងទ័ពចំនួន ៥៥.០០០នាក់របស់ប្រទេសលោក បានស្លាប់ ជាការវាយតម្លៃដ៏កម្រមួយអំពីការខាតបង់នៅសមរភូមិ ដែលទាំងទីក្រុងមូស្គូ និងទីក្រុងគីវជាធម្មតាពុំបានផ្តល់ឱ្យឡើយ។   

សង្គ្រាមនេះបានវិវត្តទៅជាជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដោយមានមនុស្សរាប់សែននាក់បានស្លាប់ មនុស្សរាប់លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេសនេះ ដែលភាគច្រើនត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ការចរចាកាលពីថ្ងៃពុធសប្ដាហ៍នេះ បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីអស់រយៈពេលជាច្រើនសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឱ្យពលរដ្ឋទីក្រុងគីវស្ថិតក្នុងភាពងងឹត និងត្រជាក់ ដោយសីតុណ្ហភាពធ្លាក់ចុះដល់ -២០ អង្សាសេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm