លោក Trump ដកភ្នាក់ងារអន្តោប្រវេសន៍ ៧០០នាក់ ចេញពីរដ្ឋ Minnesota ប៉ុន្តែនៅសល់រាប់ពាន់នាក់ទៀត

2026/02/05 04:02:57 pm        248

លោក Tom Homan មន្រ្តីជាន់ខ្ពស់ផ្នែកព្រំដែនរបស់សេតវិមាន បានប្រកាសនៅថ្ងៃពុធ (៤ កុម្ភៈ) ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងដកភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធប្រហែល ៧០០នាក់ ចេញពីរដ្ឋ Minnesota ប៉ុន្តែភ្នាក់ងារប្រហែល ២.០០០នាក់ទៀត នឹងបន្តនៅទីនោះ នៅក្នុងតួលេខមួយដែលថ្នាក់ដឹកនាំមូលដ្ឋាននិយាយថា នៅតែខ្ពស់ពេកហើយ។

កាលពីដើមខែមករា លោក Trump បានដាក់ពង្រាយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលប្រដាប់ដោយអាវុធប្រហែល ២.០០០នាក់ ទាំងនៅក្នុងនិងជុំវិញទីក្រុង Minneapolis ដើម្បីឃុំខ្លួននិងនិរទេសជនអន្តោប្រវេសន៍ ដែលបណ្តាលឱ្យមានជម្លោះជាច្រើនសប្តាហ៍ជាមួយថ្នាក់ដឹកនាំរដ្ឋ ការប្រឈមមុខដាក់គ្នាដោយកំហឹងនិងជួនកាលហិង្សាជាមួយប្រជាពលរដ្ឋ និងការតវ៉ាតាមដងផ្លូវទូទាំងប្រទេស។ ភ្នាក់ងាររាប់រយនាក់ទៀតត្រូវបានដាក់ពង្រាយបន្ថែមដើម្បីទប់ទល់បាតុកម្ម ហើយគិតត្រឹមចុងខែមករាកន្លងទៅ មន្រ្តីអន្តោប្រវេសន៍មានចំនួនប្រមាណ ៣.០០០នាក់។

លោក Homan បាននិយាយថា យុទ្ធនាការនិរទេសនេះគឺជាផលប្រយោជន៍នៃសុវត្ថិភាពសាធារណៈ ដោយបន្តថា លោកបន្ថយការដាក់ពង្រាយមួយផ្នែក ពីព្រោះលោកបានមើលឃើញកិច្ចសហប្រតិបត្តិការ «ដែលមិនធ្លាប់មានពីមុនមក» ពីក្រុមមន្ត្រីអនុវត្តច្បាប់របស់រដ្ឋ Minnesota ដែលគ្រប់គ្រងពន្ធនាគារក្នុងស្រុក ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

នៅពេលត្រូវសាកសួរអំពីការប្រកាសរបស់លោក Homan លោក Trump បានប្រាប់ទូរទស្សន៍ NBC ថា «លោកបានដឹងថា ប្រហែលជារដ្ឋបាលគួរតែប្រើជំហរទន់ភ្លន់ជាងនេះបន្តិច ប៉ុន្តែក៏នឹងត្រូវតែមានភាពម៉ឺងម៉ាត់ដែរ»។ ការកាត់បន្ថយតួលេខភ្នាក់ងារដែលត្រូវបានប្រកាសនៅថ្ងៃពុធនោះ នៅតែបន្សល់ទុកនូវភ្នាក់ងារអន្តោប្រវេសន៍មួយចំនួនធំក្នុងរដ្ឋ Minnesota ជាតួលេខដែលក្រុមមន្ត្រីលោក Trump ផ្ទាល់បានហៅថា មិនធ្លាប់មានពីមុនមកនោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm