មេដឹកនាំកោះតៃវ៉ាន់ លើកពីទំនាក់ទំនង «រឹងមាំដូចថ្ម» ជាមួយអាមេរិក បន្ទាប់ពីកិច្ចសន្ទនាលោក Trump-Xi

2026/02/05 07:27:21 pm        130

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) នេះថា ទំនាក់ទំនងរវាងកោះនេះជាមួយសហរដ្ឋអាមេរិក គឺ «រឹងមាំដូចថ្ម» ហើយកម្មវិធីសហប្រតិបត្តិការនឹងនៅតែបន្ត និងមិនផ្លាស់ប្តូរឡើយ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាអំពីកោះស្វ័យគ្រប់គ្រងនេះ ក្នុងជំនួបតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

នៅក្នុងកិច្ចសន្ទនាកាលពីថ្ងៃពុធ លោក Xi បានប្រាប់លោក Trump ថា សហរដ្ឋអាមេរិក គួរតែដោះស្រាយ «ដោយប្រយ័ត្នប្រយែង» លើការលក់សព្វាវុធឱ្យកោះដែលទីក្រុងប៉េកាំង ចាត់ទុកថាជាទឹកដីរបស់ខ្លួនមួយនេះ។ កាលពីខែធ្នូកន្លងទៅ រដ្ឋបាលលោក Trump បានប្រកាសលក់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់អាមេរិកសម្រាប់កោះនេះ ដែលបានធ្វើឱ្យចិន មិនពេញចិត្តជាខ្លាំង។

លោក Trump បានសរសេរលើបណ្ដាញសង្គមថា ជំនួបទូរសព្ទនេះគឺ «វិជ្ជមានខ្លាំងណាស់» ហើយថា ទំនាក់ទំនងរបស់លោកជាមួយលោក Xi គឺ «ល្អយ៉ាងខ្លាំង»។ កិច្ចសន្ទនានេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរវាងលោក Xi ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅកណ្តាលកោះតៃវ៉ាន់ លោក Lai បាននិយាយថា កោះតៃវ៉ាន់ និងអាមេរិក មានបណ្តាញទំនាក់ទំនងដ៏រឹងមាំ។ លោកបន្តថា «ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺរឹងមាំដូចជាថ្ម ហើយកម្មវិធីសហប្រតិបត្តិការទាំងអស់នឹងបន្ត ហើយនឹងមិនផ្លាស់ប្តូរឡើយ» ដោយបន្ថែមថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះកោះតៃវ៉ាន់ ក៏នៅតែមិនផ្លាស់ប្តូរដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm