កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួមព្រឹត្តិការណ៍ហែលទឹកអន្ដរជាតិ នៅម៉ាឡេស៊ី

2026/02/05 09:02:36 pm        183

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួម​ព្រឹត្តិ​ការណ៍​កីឡា​ហែល​ទឹក​អន្ដរជាតិ MILO/MAS Malaysia Invitational Age Croup Swimming Championship​ លើក​ទី៦១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

យោងតាមសហព័ន្ធខ្មែរកីឡាហែលទឹក អត្តពលិកតំណាងកម្ពុជាទាំង ៨រូប គឺមានកីឡាករ វ៉ាន់​អូស្តិន ពិទ័រសុខខា, ណាំ ឧត្តមរតនៈ, ឈិនលីម សិរីវឌ្ឍន៍, សូ វណ្ណចន្ទចេស្តា, សូ វណ្ណវីរៈ​ទេព,​ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា, លី ពេជ្រសក្តិវត្តី និងកីឡាការិនី លី ពេជ្រសក្តិមុនិ ដឹកនាំ​ដោយកញ្ញា ហែម ថុនវិទិនី ជាគ្រូបបង្វឹក និងលោក ចេង ពិរោទ ជាគ្រូជំនួយ ដែលបាន​ចាក​ចេញ​ពី​មាតុភូមិ ទៅម៉ាឡេស៊ី កាលពីថ្ងៃពុធកន្លងទៅ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានងដឹងថា ព្រឹត្ដិការណ៍អន្ដរជាតិប្រចាំឆ្នាំនេះ សហព័ន្ធ​កីឡា​ហែលទឹកម៉ាឡេស៊ី តែងរៀបចំជារៀងរាល់ឆ្នាំ ដោយអញ្ជើញ​អត្តពលិក​កម្រិត​ខ្ពស់​មក​ពី​បណ្ដា​ប្រទេសជាច្រើនចូលរួម ។ សម្រាប់កម្ពុជា ផ្ដោតសំខាន់លើកីឡាករ-កីឡាកា​រិនី​វ័យ​ក្មេង​ ដែលសហព័ន្ធចង់ផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតអន្ដរជាតិ ដើម្បីវាស់​ស្ទង់​សមត្ថភាព ក៏ដូចជាដកស្រង់បទពិសោធន៍ សម្រាប់ជាដើម​ទុន​ក្នុង​ការ​ដុសខាត​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ល្អប្រ​សើរត្រៀមការប្រកួតអន្ដរជាតិនានា នៅថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm