យោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រទេសហុងគ្រី សាធារណរដ្ឋឆែក និងស្លូវ៉ាគី បានបដិសេធមិនចូលរួមក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងសម្រាប់ឆ្នាំ ២០២៦-២០២៧។

ឯកសារនេះ បានបញ្ជាក់ថា៖«ការសម្រេចចិត្តកាលពីថ្ងៃពុធ ត្រូវបានធ្វើឡើងតាមរយៈនីតិវិធីសហប្រតិបត្តិការប្រសើរឡើង ដោយមានការចូលរួមពីរដ្ឋជាសមាជិកចំនួន ២៤»។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបញ្ជាក់ថា ប្រាក់ចំនួន ៣០ ពាន់លានអឺរ៉ូ នឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថវិការបស់អ៊ុយក្រែន ហើយ ៦០ ពាន់លានអឺរ៉ូ នឹងត្រូវប្រើប្រាស់សម្រាប់ការទិញអាវុធ។ គណៈកម្មការអឺរ៉ុប នឹងបង់ការប្រាក់លើប្រាក់កម្ចីពីថវិការបស់សហភាពអឺរ៉ុប។
យោងតាមឯកសារនេះ «ដើម្បីធានាបាននូវលក្ខខណ្ឌប្រាក់កម្ចីអំណោយផលបំផុត និងដើម្បីគ្រប់គ្រងនិរន្តរភាពបំណុលរបស់អ៊ុយក្រែន ថ្លៃដើមការប្រាក់នៃប្រាក់កម្ចី ត្រូវបានគ្រោងទុកថា នឹងត្រូវបានគ្រប ដណ្តប់ដោយថវិកាសហភាពអឺរ៉ុប។ លក្ខខណ្ឌនេះ នឹងមិនមានផលប៉ះពាល់ដល់ការចូលរួមវិភាគទានថវិការបស់ប្រទេសឆែក ហុងគ្រី និងស្លូវ៉ាគី ដែលបានជ្រើសរើសមិនចូលរួមក្នុងកិច្ចសហប្រតិបត្តិការប្រសើរឡើងនោះទេ»៕