លោក ORBAN៖ អឺរ៉ុបកំពុងរងការរិះគន់ និងខ្វះព័ត៌មានមិនលម្អៀងអំពីជម្លោះអ៊ុយក្រែន

2026/02/05 11:19:50 pm        63

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រជាជនអឺរ៉ុប បានទទួលព័ត៌មានដែលមានភាពលម្អៀងអំពីជម្លោះនៅអ៊ុយក្រែន ពីព្រោះពួកគេមិនអាចស្តាប់ជំហររបស់រុស្ស៊ី ដោយសារតែការហាមឃាត់ការផ្សាយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅលើទឹកដីរបស់ពួកគេ។  

លោក Orban បានលើកឡើងថា៖«ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយព័ត៌មានរបស់ពួកគេ នៅលើទឹកដីនៃសហភាពអឺរ៉ុបទេ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ត្រូវបាន   អនុញ្ញាត។

លោក Orban បានថ្លែងនៅក្នុងកិច្ចប្រជុំសាធារណៈមួយដែលរៀបចំដោយទស្សនាវដ្តី Mandiner ថា៖   «នេះ គឺជាមូលហេតុដែលយើងមិនអាចស្វែងយល់ពីជំហររបស់រុស្ស៊ី» ទាក់ទងនឹងប្រតិបត្តិការយោធា   ពិសេស។

លោកបានកត់សម្គាល់ថា៖«វាមិនមែនជាបញ្ហាថា អ្នកណាជាអ្នកត្រូវ និងអ្នកណាជាអ្នកត្រូវស្តីបន្ទោសនោះទេ។ លោក Orban បានពន្យល់ថា៖«ក្នុងករណីណាក៏ដោយ ប្រជាជនមានសិទ្ធិដឹងពីជំហររបស់ភាគីទាំងពីរនៃជម្លោះនេះ ប៉ុន្តែពួកគេមិនអាចធ្វើដូច្នេះបានទេ ពីព្រោះ«ទីក្រុងប្រ៊ុចសែលបានដាក់ការរឹតត្បិតលើប្រព័ន្ធផ្សាយ» ដោយបន្ថែមថា ឥឡូវនេះ«នេះគឺជាការពិតប្រចាំថ្ងៃ»។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ស្ថានភាពនេះអនុញ្ញាតឲ្យមេដឹកនាំសហភាពអឺរ៉ុបយល់ច្រឡំលើពលរដ្ឋរបស់ពួកគេ និងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដូចជាចេតនាបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែនជាដើម។ តាមគំនិតរបស់លោក ជំហានបែបនេះ បង្កការគំរាមកំហែងនៃការប៉ះទង្គិចគ្នាខាងយោធាដោយផ្ទាល់ជាមួយរុស្ស៊ី។

លោក Orban បាននិយាយថា៖«យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់សង្គ្រាម  រុស្ស៊ី-អ៊ុយក្រែនពីការរីករាលដាលទៅជាសង្គ្រាមក្នុងតំបន់ អឺរ៉ុប ឬពិភពលោក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm