លោក ស៊ី ប្រាប់លោក Trump ថា សូមដោះស្រាយការលក់អាវុធទៅកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ព្រោះចិនមិនព្រមឲ្យដែនដីផ្ដាច់ចេញទេ

2026/02/05 11:44:33 pm        71

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនដោះស្រាយការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ប្រកបដោយភាពប្រុងប្រយ័ត្ន ដោយបានបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងមិនអនុញ្ញាតឲ្យកោះនេះ ត្រូវបាន «ផ្ដាច់ចេញ» ពីប្រទេសចិនឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅបណ្ដាញសង្គម X ថា ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump លោកស៊ី បានបង្ហាញពីបំណងប្រាថ្នារបស់លោក ក្នុងការ «ធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅមុខជាលំដាប់ ដោយឆ្លងកាត់ឲ្យបាននូវបញ្ហាធំៗ» រួមជាមួយលោក Trump ហើយ «សម្រេចឲ្យបាននូវរឿងធំៗ និងរឿងល្អៗជាច្រើនទៀត»។

លោក ស៊ី បានមានប្រសាសន៍ថា៖ «យើងគួរតែធ្វើឲ្យមានវឌ្ឍនភាពមួយជំហានម្តងៗ ដើម្បីកសាងទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ស្វែងរកវិធីត្រឹមត្រូវ ដើម្បីរួមរស់ជាមួយគ្នា និងធ្វើឲ្យឆ្នាំ២០២៦ ជាឆ្នាំដែលប្រទេសធំៗទាំង២ ឈានទៅរកការគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។

ជាមួយគ្នានេះ អំឡុងជជែកតាមទូរស័ព្ទនោះ លោក ស៊ី ក៏បានសង្កត់ធ្ងន់ពីកោះតៃវ៉ាន់ផងដែរ ដោយចាត់ទុកថា នេះគឺជា «បញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក»។ លោកបាននិយាយថា៖ «ប្រទេសចិនត្រូវតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឲ្យកោះតៃវ៉ាន់ត្រូវបានផ្ដាច់ចេញ (ពីប្រទេសចិន) ឡើយ»។

លោក ស៊ី បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន «ដោះស្រាយបញ្ហាលក់អាវុធទៅឲ្យកោះតៃវ៉ាន់ប្រកបដោយភាពប្រយ័ត្នប្រយែង»។ 

ថ្មីៗនេះ សហរដ្ឋអាមេរិកទើបតែបានអនុម័តការលក់អាវុធដែលមានតម្លៃជាង ១១ពាន់លានដុល្លារទៅឲ្យទីក្រុងតៃប៉ិ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm