សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) បានបង្ហាញភាពជាដៃគូដ៏សំខាន់ លើវិស័យរ៉ែជាមួយសហភាពអឺរ៉ុប (EU) និងប្រទេសជប៉ុន បន្ទាប់ពីមានការជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ស្របពេលមានការក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីការក្ដោបក្ដាប់របស់ប្រទេសចិន នៅក្នុងវិស័យនេះ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដៃគូទាំងអស់ មានគោលបំណងអភិវឌ្ឍ «គោលនយោបាយ និងយន្តការពាណិជ្ជកម្មរួមគ្នា ដូចជាតម្លៃទាបស្របច្បាប់ដែលបានកែតម្រូវតាមព្រំដែន ជាអ្វីដែលអាចកាត់បន្ថយភាពងាយរងគ្រោះនៃខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ»។

រ៉ែសំខាន់ៗ រួមមានលោហធាតុដ៏រ៉ែកម្រ ដែលជាសមាសភាគដ៏សំខាន់ ក្នុងការផលិតទំនិញនានា ដូចជាស្មាតហ្វូន យន្តហោះចម្បាំង និងរថយន្តអគ្គិសនី។ ប៉ុន្តែធនធានទាំងនេះបានក្លាយជាចំណុចមានប្រៀប ជាពិសេសនៅពេលដែលក្រុមហ៊ុនផលិតដ៏សំខាន់របស់ចិន បានដាក់ចេញនូវការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ នៅឆ្នាំ២០២៥ ដែលបង្កើនក្ដីបារម្ភ ទាំងនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។
នៅថ្ងៃទី៤ ខែកុម្ភៈ សេចក្តីថ្លែងការណ៍សារព័ត៌មានរួមគ្នា ដោយសហរដ្ឋអាមេរិក គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ភាគីទាំង៣ កំពុង «ចាត់វិធានការសំខាន់ៗឆ្ពោះទៅរកការបង្កើនសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ខ្លួន» ដោយជំរុញភាពធន់នៅក្នុងវិស័យរ៉ែសំខាន់ៗ៕
