រុស្ស៊ី «លែងត្រូវបានចង» ដោយការកំណត់អាវុធនុយក្លេអ៊ែរទៀតហើយ ខណៈសន្ធិសញ្ញាជាមួយអាមេរិកបញ្ចប់

2026/02/06 12:01:57 am        69

កាលពីពុធថ្ងៃ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) រុស្ស៊ីបានឲ្យដឹងថា ខ្លួន «លែងត្រូវបានចង» ដោយការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនអាចដាក់ពង្រាយហើយ ខណៈដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ត្រូវផុតកំណត់។

កិច្ចព្រមព្រៀង New START នឹងបញ្ចប់នៅថ្ងៃទី៥ ខែកុម្ភៈនេះ ដោយធ្វើឲ្យទាំងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនលែងមានការរឹតបន្តឹងច្រើន លើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេហើយ។

អ្នកធ្វើយុទ្ធនាការបានព្រមានថា ការដួលរលំនៃសន្ធិសញ្ញានេះ អាចបង្កឲ្យមានការប្រណាំងប្រជែងអាវុធថ្មីរវាងមហាអំណាចនុយក្លេអ៊ែរកំពូលៗរបស់ពិភពលោក និងជំរុញឲ្យប្រទេសចិនពង្រីកឃ្លាំងអាវុធរបស់ខ្លួន។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងដឹងថា ភាគីនៃសន្ធិសញ្ញា New START លែងត្រូវបានចងដោយកាតព្វកិច្ច ឬសេចក្តីប្រកាសស៊ីមេទ្រីណាមួយ នៅក្នុងបរិបទនៃសន្ធិសញ្ញាទៀតហើយ»។

ក្រសួងបានបន្ថែមថា «សហព័ន្ធរុស្ស៊ីមានបំណងធ្វើសកម្មភាព ដោយមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន» ប៉ុន្តែបានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការតបត «ដ៏ម៉ឺងម៉ាត់» ប្រសិនបើសន្តិសុខជាតិរបស់ខ្លួន ត្រូវបានគំរាមកំហែង។

វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីខែកញ្ញាឆ្នាំមុន បានស្នើឲ្យបន្តគោរពតាមលក្ខខណ្ឌកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងសន្ធិសញ្ញានេះ រយៈពេលមួយឆ្នាំទៀត ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោនឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm