មន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ

2026/02/06 12:30:29 am        168

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

​ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលស្តីអំពី “ ការថែទាំ និងការប្រើប្រាស់អាហារូបត្ថម្ភ សំរាប់ក្រុមគ្រូពេទ្យវះកាត់ (Nutrition Care & Protocol Setup in Surgery: A Surgeon’s Guide to Best Practice) ” នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

 ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកបទពិសោធន៍ រវាងអ្នកជំនាញក្នុងគោលបំណងបណ្តុះបណ្តាលនូវចំណេះដឹងគោលក្នុងការថែទាំ និងប្រើប្រាស់អាហារូបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមមានផ្នែកសល្យសាស្រ្ត ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសល្យសាស្រ្តប្រព័ន្ធប្រសាទ និងផ្នែកវះកាត់បេះដូង បន្ថែមពីនេះទៅទៀត ក៏មានការចូលរួមពីសំណាក់គិលានុបដ្ឋាក ក៏ដូចជាក្រុមគ្រូពេទ្យអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលដៅជួយពង្រឹងគុណភាពព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងការបច្ចេកទេសវះកាត់បានត្រឹមត្រូវ និងជោគជ័យ សារពាង្គកាយរបស់អ្នកជំងឺទាមទារឱ្យមានការទទួលទានរបបអាហារតាមប្រភេទជំងឺ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យសុខភាពរបស់អ្នកជំងឺឆាប់វិលត្រឡប់មកស្ថានភាពល្អ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្ការការចម្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ ក្នុងនាមវេជ្ជបណ្ឌិតឯកទេសការប្តេជ្ញាចិត្តបន្តពង្រឹងជំនាញរបស់យើង និងបង្កើនកិច្ចសហការរវាងអង្គភាព និងអង្គភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពទាំងឡាយរបស់អ្នកជំងឺ ដោយឈរលើគោលការណ៍ និងពិធីសាររួមគ្នា ព្រមទាំងការប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ។  

ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវាគ្មិនជាតិ និងអន្តរជាតិ ដែលបានខិតខំសាមគ្គីភាពគ្នា ហើយជួបជុំគ្នា ដើម្បីចែករំលែក និងស្វែងយល់អំពីវិធីសាស្ត្រស៊ីជម្រៅ បង្កើនគុណភាពព្យាបាលជាពិសេសជួយឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅសភាពធម្មតាវិញ ក្នុងរយៈពេលកាន់តែខ្លី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច មានចក្ខុវិស័យវែងឆ្ងាយផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់”៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        117
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm