លោក Witkoff៖ គណៈប្រតិភូអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ព្រមព្រៀងលើការដោះដូរអ្នកទោសចំនួន ៣១៤នាក់

2026/02/06 02:04:35 am        70

លោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមករា) នេះថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាលើការដោះដូរអ្នកទោសចំនួន ៣១៤នាក់ ដោយលោកបានបន្ថែមថា ការងារសំខាន់ៗដែលត្រូវធ្វើ នៅតែមាន ដើម្បីបញ្ចប់សង្គ្រាម។

តាមរយៈសារនៅលើបណ្ដាញសង្គម X លោក Witkoff បានឲ្យដឹងថា៖ «ថ្ងៃនេះ គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងលើការដោះដូរអ្នកទោសចំនួន ៣១៤នាក់ ដែលជាការដោះដូរលើកដំបូង ក្នុងរយៈពេល ៥ខែ។ លទ្ធផលនេះត្រូវសម្រេចបានចេញពីកិច្ចចរចាសន្តិភាពដែលត្រូវបានធ្វើឡើងយ៉ាងលម្អិត និងប្រកបដោយផលិតភាព។ បើទោះជាការងារសំខាន់ៗដែលត្រូវធ្វើ នៅតែមានក៏ដោយ ក៏ជំហានដូចនេះ បង្ហាញថា ការពាក់ព័ន្ធការទូតប្រកបដោយចីរភាព កំពុងផ្តល់លទ្ធផលជាក់ស្តែង និងជំរុញដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន»។

សម្រាប់ថ្ងៃដំបូងនៃកិច្ចចរចាថ្មីសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ អ្នកចរចាជាន់ខ្ពស់របស់ទីក្រុងគីវ បានចាត់ទុកថា បានប្រព្រឹត្តទៅ «ប្រកបដោយផលិតភាព» ទោះបីជាការប្រយុទ្ធគ្នា នៅក្នុងជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបន្តមានក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនរំពឹងថា កិច្ចចរចានេះនឹងនាំឲ្យមានការដោះដូរអ្នកទោសថ្មី។

លោក Witkoff បានបន្ថែមនៅលើបណ្ដាញសង្គម X ថា ការពិភាក្សានឹងបន្តធ្វើ ដោយវឌ្ឍនភាពបន្ថែមត្រូវបានរំពឹងទុកនឹងមាននៅក្នុងសប្តាហ៍ខាងមុខ។ តែយ៉ាងណាក្ដី ក្រុមប្រតិភូមិនបានផ្តល់ព័ត៌មានលម្អិត អំពីចំនួនអ្នកទោសដែលប្រទេសនីមួយៗ នឹងដោះដូរនោះទេ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅក្រៅម៉ោងធ្វើការធម្មតា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm