ស្ថានភាពត្រជាក់ខុសធម្មតាបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសកូឡុំប៊ី អំឡុងរដូវប្រាំង

2026/02/06 02:25:59 am        59

ស្ថានភាពអាកាសធាតុត្រជាក់ខុសពីធម្មតា បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំង អំឡុងរដូវប្រាំង បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅទូទាំងស្រុក Cordoba ប្រទេសកូឡុំប៊ី ។

យោងតាមការអះអាងរបស់អង្គភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ(UNGRD)បានឲ្យដឹងថា មនុស្សជាង ២៧.០០០គ្រួសារ រងផលប៉ះពាល់ ក្នុងនោះស្រុក Cordoba, Cauca, Antioquia និងស្រុក Narino ស្ថិតនៅក្នុងចំណោមស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។

ពួកគេបន្តថា មនុស្ស ៣នាក់ បានស្លាប់ ក្រោយបំណាក់ដីកប់ពន្លិចផ្ទះជាច្រើនខ្នងនៅទីក្រុង Santa Marta ក្រោយភ្លៀងធ្លាក់ខ្លាំង ។ បំណាក់ភក់ ថ្ម និងដើមឈើ បានបាក់សង្កត់លើផ្ទះ ៨ខ្នង និងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងហោច ៥០ខ្នងផ្សេងទៀត ស្របពេលដែលអ្នកស្រុកនិយាយថា ពួកគេបានឮសម្រិបបំណាក់ដីដ៏ធំមួយនៅជើងភ្នំ ស្ថិតក្នុងស្រុក Magdalena ។

នៅស្រុក Cordoba អ្នកស្រុករាប់ពាន់នាក់ បានជម្លៀសខ្លួនតាមទូកចេញពីដងផ្លូវរងការជន់លិច ពេលដែលទឹកទន្លេ San Jorge ហូរប្រៀបច្រាំង ក្នុងនោះ ក្រុមអាជ្ញាធរ បានព្រមានពីការជន់លិចភ្លាមៗ នៅតាមតំបន់ជាច្រើន ។ 

លោក Angelica Verbel គឺជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ី និយាយថា ស្ពានបាក់ និងទឹកទន្លេហូរប្រៀបច្រាំង បានកាត់ផ្តាច់ទំនាក់ទំនងទៅកាន់ទីក្រុងជាច្រើន រួមទាំងទីក្រុង និងទីក្រុង ជាទីដែលក្រុមនគរបាល និងកងកម្លាំងយោធា បានចុះប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន និងជួយសង្រ្គោះតំបន់ដាច់ស្រយាល ។

យោងតាមការអះអាងរបស់វិទ្យាស្ថានជលសាស្ត្រ ឧតុនិយម និងសិក្សាបរិស្ថាន(IDEAM) បានឲ្យដឹងថា កូឡុំប៊ីប្រឈមនឹងរដូវវប្រាំងមានភ្លៀងធ្លាក់ខ្លាំងខុសពីប្រក្រតីដែលធ្វើឲ្យភ្លៀងធ្លាក់កើនឡើងចំនួន ៦៤,៤ភាគរយ បើធៀបនឹងកម្រិតទឹកភ្លៀងធម្មតា ក្នុងនោះផលប៉ះពាល់ បានកើតមានផងដែរនៅតំបន់ការ៉ាអ៊ីប តំបន់ប៉ាស៊ីហ្វិក និងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm