អាកាសធាតុក្តៅកើនឡើងយ៉ាងឆាប់រហ័ស កំពុងផ្លាស់ប្តូរជីវិតរស់នៅលើកោះ Greenland

2026/02/06 02:28:22 am        72

ដែនដី Greenland ស្ថិតក្នុងតំបន់អាក់ទិក គឺជាប្រធានបទក្តៅមួយនៅលើឆាកអន្តរជាតិ ។ កោះមួយនេះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចង់បានយ៉ាងខ្លាំង ប៉ុន្តែដាណឺម៉ាក និងសហភាពអឺរ៉ុប ច្រានចោលការទាមទារគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន ហើយឥឡូវ អាកាសធាតុក្តៅកើនឡើងយ៉ាងឆាប់រហ័ស បានក្លាយជាប្រធានបទថ្មីមួយទៀត ពេលដែលកោះ Greenland ជួបខែមករាក្តៅបំផុតជាប់កំណត់ត្រារបស់ខ្លួន ក្នុងឆ្នាំនេះ ។

វាក្តៅក្នុងអត្រា ៤ដងខ្លាំងជាងមធ្យមភាគសកល ហើយបម្រែបម្រួលអាកាសធាតុនេះ កំពុងផ្លាស់ប្តូរជីវិតរស់នៅទីនេះ លើការនេសាទក្នុងសមុទ្រ វិស័យទេសចរណ៍ ជីករ៉ែ និងការដឹកជញ្ជូន ។

ទិន្នន័យបឋមបង្ហាញថា សីតុណ្ហភាពមធ្យមកាលពីខែមុននៅទីក្រុង Nuuk ស្ថិតនៅលើកម្រិតកក ពោលគឺខ្ពស់ជាងកម្រិតសូន្យអង្សាសេ ។

អ្នកស្រី Caroline Drost Jensen គឺជាមន្រ្តីមកពីវិទ្យាស្ថានឧតុនិយមដាណឺម៉ា ស្ថិតក្នុងទីក្រុង Copenhagen និយាយថា សីតុណ្ហភាពអតិបរមាក្នុងខែមករានៅទីក្រុង Nuuk មានចំនួន ០,២អង្សាសេ ហើយតាមធម្មតានោះ ពួកយើងមើលឃើញសីតុណ្ហភាព -៧,៧អង្សាសេ ។

ចំណែកឯលោក Jacob Hoyer ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបម្រែបម្រួលអាកាសធាតុជាតិរបស់វិទ្យាស្ថានឧតុនិយមដាណឺម៉ា និយាយថា នេះជាផែនទីទឹកកកសមុទ្រនៅក្នុងស្ថានភាពបច្ចុប្បន្ន ជាទីដែលពណ៌ក្រហមបង្ហាញថា ពួកគេយើងមានទឹកកករឹង ហើយពណ៌ស បង្ហាញថាពួកយើងមានទឹកកករាវ ។

លោកបន្តថា ដូច្នេះហើយ ផែនទីនេះបង្ហាញយ៉ាងច្បាស់ថា ពួកយើងមានស្ថានភាពអាកាសធាតុមួយខុសពីប្រក្រតី អំឡុងពេលនេះ ហើយកាន់តែខុសពីធម្មតាទៅទៀត នៅតំបន់ភាគខាងត្បូង ។

ទឹកក្តៅជាងមុន អាចនឹងផ្លាស់ប្តូរឧស្សាហកម្មនេសាទរបស់កោះ Greenland ដូចដែលពួកគេមាននៅកន្លែងផ្សេងទៀតដែរ ។ យោងតាមស្ថិតិកោះ Greenland បានឲ្យដឹងថា បង្គា ត្រីអណ្តាតឆ្កែដាណឺម៉ាក និងត្រីខកំប៉ុង គឺជាការនាំចេញធំបំផុត ហើយស្មើនឹង ២៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) កាលពីឆ្នាំ ២០២៣ ។ ឧស្សាហកម្មមួយនេះ បង្កើតការងារ ១៥ភាគរយនៃការងារទាំងអស់នៅលើកោះ Greenland ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm