ប្រធានាធិបតីប៉ាណាម៉ាប្រតិកម្ម ក្រោយចិនគំរាមពីផលវិបាកធ្ងន់ធ្ងរ ក្នុងរឿងជម្លោះកំពង់ផែព្រែកជីក

2026/02/06 02:37:57 am        69

ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បានច្រានចោលការគំរាមកំហែងរបស់ចិនថាប្រទេសនៅអាមេរិកកណ្តាលមួយនេះ នឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ក្រោយក្រុមហ៊ុនហុងកុង ត្រូវបានគេបណ្តេញចេញពីកំពង់ ២កន្លែងនៅព្រែកជីកយុទ្ធសាស្រ្តប៉ាណាម៉ា ស្របពេលមានសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

ក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃពុធ លោក Mulino បាននិយាយថា លោកសូមធ្វើការបដិសេធន៍ចោលទាំងស្រុង ចំពោះការគំរាមកំហែងរបស់រដ្ឋាភិបាលចិនប្រឆាំងនឹងប្រទេសរបស់លោក ក្រោយតុលាការកំពូលប៉ាណាម៉ា សម្រេចឲ្យអស់សុពលភាពកិច្ចសន្យាដែលអនុញ្ញាតឲ្យក្រុមហ៊ុន CK Hutchison មានមូលដ្ឋាននៅទីក្រុងហុងកុង ប្រតិបត្តិការកំពង់ផែ ២កន្លែង នៅលើព្រែកជីកប៉ាណាម៉ា ។

នៅក្នុងសារបង្ហោះនោះ លោក Mulino និយាយយ៉ាងទទួចថា ប៉ាណាម៉ា គឺជាប្រទេសដែលគោរពច្បាប់ និងគោរពការសម្រេចចិត្តរបស់តុលាការ ដែលជាស្ថាប័នឯករាជរបស់រដ្ឋាភិបាលកណ្តាល ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ចិន បានហៅសេចក្ដីសម្រេចរបស់តុលាការកំពូលប៉ាណាម៉ាថា មិនសមហេតុផល និងគួរឲ្យអាម៉ាស់ ហើយប្ដេជ្ញាការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន ។

ពួកគេបន្តថា សេចក្តីសម្រេចនេះមិនអើពើនឹងការពិត រំលោភលើទំនុកចិត្ត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនៅទីក្រុងហុងកុង។ ចិនមានមធ្យោបាយ ឧបករណ៍ ព្រមទាំងកម្លាំង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដ៏យុត្តិធម៌ និងត្រឹមត្រូវ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm