អង្គការសុខភាពអាមេរិកខាងជើង-អាមេរិកខាងត្បូង(PAHO)ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ(UN) បានចេញនូវរបាយការណ៍ថ្មីព្រមានពីការហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សករណីឆ្លងជំងឺកញ្ជ្រឹកលនៅទូទាំងតំបន់អាមេរិក ។
កាលពីថ្ងៃពុធ អង្គការមួយនេះ បានចេញសេចក្តីជូនដំណឹងរោគរាតត្បាត ដោយអំពាវនាវឲ្យរដ្ឋជាសមាជិក ពង្រឹងវិធានការចាក់វ៉ាក់សាំង និងឃ្លាំមើលជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺកញ្ជ្រឹល ។
អង្គការ PAHO និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកើនឡើងយ៉ាងឆាប់រហ័សករណីឆ្លងជំងឺកញ្ជ្រឹលនៅតំបន់អាមេរិក អំឡុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ គឺជាសញ្ញាព្រមានមួយដែលត្រូវការវិធានការបន្ទាន់ និងវិធានការសម្របសម្រួល ដោយរដ្ឋជាសមាជិក ។
រយៈពេល ៣សប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៦ អង្គការ PAHO រកឃើញករណីឆ្លងជំងឺកញ្ជ្រឹល ១.០៣១នាក់នៅអាមេរិក ។ ពេញមួយឆ្នាំ ២០២៥ ករណីឆ្លងជំងឺកញ្ជ្រឹល ១៤.៨៩១នាក់ ត្រូវបានបញ្ជាក់ ។
ករណីរីករាលដាលឆ្លងខ្លាំងបំផុតដែលអង្គការ PAHO រកឃើញ គឺនៅអាមេរិកខាងជើង ក្នុងនោះប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ប្រឈមនឹងករណីឆ្លងខ្ពស់ជាងគេ ក្នុងនោះសហរដ្ឋអាមេរិក រកឃើញករណីឆ្លងជំងឺកញ្ជ្រឹល ១៧១នាក់ អំឡុងរយៈពេល ៣សប្តាហ៍ដំបូង ក្នុងឆ្នាំ ២០២៦ ៕