អ្នករាល់ពីការទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុន និយាយនៅព្រហស្បតិ៍នេះថា ពួកគេព្រួយបារម្ភខ្លាចពិភពលោកធ្លាក់ទៅក្នុងសង្រ្គាមនុយក្លេអ៊ែរ ស្របពេលដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផុតកំណត់ ។
កិច្ចព្រមព្រៀង New START បានដល់ទីបញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពុំទទួលយកសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីបន្តកំណត់ក្បាល់គ្រាប់នុយក្លេអ៊ែរនៅក្នុងកិច្ចព្រមព្រៀង សម្រាប់រយៈពេល ១ឆ្នាំទៀត ។
លោកតា Terumi Tanaka វ័យ ៩៣ឆ្នាំ គឺជាសហប្រធានក្រុម Nihon Hidankyo ដែលជាក្រុមអ្នករស់រានពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៤៥លើទីក្រុង Hiroshima និងទីក្រុង Nagasaki និយាយថា ពិភពលោកមិនទាន់មើលឃើញភាពបន្ទាន់នៃបញ្ហាទេ ។
លោកតាបន្តថា លោកព្រួយបារម្ភថា ពលរដ្ឋប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ អាចនឹងមិនគិតគូរច្រើនពីអាវុធប្រទេសរបស់ពួកគេ ។ ពួកគេអាចនឹងយល់ឃើញថា វាជាភ័ស្តុតាងបញ្ជាក់ថា ពួកគេគឺជាប្រទេសមហាអំណាច ប៉ុន្តែការពិតទៅ វាគឺជាកំហុសដ៏ធំមួយ ។
សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima និងទីក្រុង Nagasaki ជាកន្លែងដែលលោក Tanaka រស់នៅ កាលពីខែសីហា ឆ្នាំ ១៩៤៥ ។ ភ្លាមៗនោះ ជប៉ុនក៏បានសុំចុះចាញ់ ជាការបញ្ចប់សង្រ្គាមលោកលើកទី ២ ៕