ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា ប្តេជ្ញាយ៉ាងមុតមាំចំពោះកិច្ចសហប្រត្តិការជិតស្និទជាមួយកម្ពុជា។
ការប្តេជ្ញារបស់នាយឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺកម្ពុជាប្រកាន់ជំហរចង់ឲ្យអាស៊ានពេញលេញ ស្របតាមការខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើយ៉ាងណាឲ្យមីយ៉ាន់ម៉ទទួលបានសន្តិភាពពេញលេញ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងទៀតថា តាមរយៈជំនួបជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង កន្លងមក គឺមីយ៉ាន់ម៉ាបានសម្តែងការជឿជាក់ជាទីបំផុតចំពោះនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នាយឧត្តមសេនីយ៍ វង្ស ពិសេន រំពឹងថា មីយ៉ាន់ម៉ានឹងអាចបញ្ចប់អំពើហឹង្សា និងធានាបានសន្តិភាព
ជាការឆ្លើយតប នាយឧត្ដមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា បានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ។
ផ្អែកតាមទស្សនកិច្ចតបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា កាលពីកន្លងទៅ នាយឧត្ដមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ា បានប្តេជ្ញាថាមីយ៉ាន់ម៉ានឹងធ្វើកាតយ៉ាងជិតស្និទជាមួយកម្ពុជា។ ជាក់ស្តែង នាយឧត្ដមសេនីយ៍ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ារូបនេះ បានគាំទ្រចំពោះកម្ពុជាដែលតែងតែជំរុញឲ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ានពេញលេញ ឬមិនឲ្យបាត់វត្តមានរបស់សមាជិកអាស៊ានណាមួយនោះទេ៕ អត្ថបទ ៖ ឧត្ដម





