សមាគមគ្រិស្តសាសនិក៖ មនុស្សដែលត្រូវចាប់ជម្រិតទាំងអស់នៅនីហ្សេរីយ៉ា ត្រូវបានដោះលែងមកវិញ

2026/02/06 02:59:51 am        140

សមាគមគ្រិស្តសាសនិកនីហ្សេរីយ៉ា(CAN) និយាយថា មនុស្សទាំង ១៦៦នាក់ ដែលត្រូវបានចាប់ជម្រិត អំឡុងការវាយប្រហារមួយលើផ្ទះសម្បែងប្រជាពលរដ្ឋ និងព្រះវិហារ ស្ថិតក្នុងភូមិសហគមន៍ Kurmin Wali នៅរដ្ឋភាគខាងជើង Kaduna របស់ប្រទេសនីហ្សេរីយ៉ា កាលពីខែមុន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ។

លោកបូជាចារ្យ John Hayab គឺជាប្រធានសមាគម CAN និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រាល់អ្នកគោរពបូជាត្រូវបានចាប់ជម្រិត បច្ចុប្បន្នបានវិលត្រឡប់មកវិញអស់ហើយ ដោយលោកពុំបានផ្តល់រឿងរ៉ាវលម្អិតថាតើប្រាក់លោះប៉ុន្មានត្រូវបង់នោះទេ ឬវិធីដែលការដោះលែងសម្រេចបាន ។

លោកបូជាចារ្យ Hayab បានបញ្ជាក់ពីការដោះលែងនេះ ហើយលោកនិយាយថា លោកទើបវិលត្រឡប់មកពីនិវេសនដ្ឋានអភិបាលរដ្ឋ Kaduna ជាទីកន្លែងដែលលោកអភិបាល បានទទួលក្រុមគោរពបូជាទាំងអស់នោះ ។

លោកបន្តថា ឆាកត្រូវបានរៀបចំ សម្រាប់ទទួលពួកគេ លោកឯកឧត្តមនឹងជួបពួកគេ ។ នេះគឺជាលទ្ធផលនៃការបន់ស្រន់របស់ពួកយើង ។

ក្រុមមន្រ្តីរដ្ឋាភិបាលនីហ្សេរីយ៉ា ពុំបានធ្វើសេចក្តីអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ចំពោះការដោះលែងមនុស្សដែលត្រូវបានចាប់ជម្រិតទាំងនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាននីហ្សេរីយ៉ា រាយការណ៍ថា អភិបាលរដ្ឋ Kaduna លោក Uba Sani បានបញ្ជាក់ពីការវិលត្រឡប់មកវិញរបស់មនុស្ស ៨២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ជម្រិត ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦កន្លងទៅ ក្រុមខ្មាន់កាំភ្លើងដែលអ្នកស្រុកហៅថាក្រុមចោរប្លន់ បានមកដល់ភូមិសហគមន៍ Kurmin Wali ប្រដាប់ដោយកាំភ្លើងវែង AK47 ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm