អ៊ុយក្រែន-រុស្ស៊ី បញ្ចប់កិច្ចចរចាសន្តិភាពជុំទីពីរ ដោយមានកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក និងកិច្ចប្រជុំថ្មី

2026/02/06 08:37:16 am        63

ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបិទបញ្ចប់កិច្ចចរចាសន្តិភាពជុំទីពីរ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) សប្ដាហ៍នេះ ដែលមានគោលបំណងបញ្ចប់ជម្លោះដ៏ធំនិងបង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយភាគីទាំងពីរបានឯកភាពធ្វើការដោះដូរឈ្លើយសឹកដ៏សំខាន់មួយ និងយល់ព្រមបន្តកិច្ចចរចាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ។

បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បាននិយាយថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានឯកភាពលើការដោះដូរឈ្លើយសឹកទាំងសងខាងសរុបចំនួន ៣១៤នាក់ ដែលបានធ្វើឡើងរួចរាល់ហើយកាលពីថ្ងៃព្រហស្បតិ៍។ នេះជាការដោះដូរបែបនេះលើកដំបូងក្នុងរយៈពេល ៥ខែ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ឈ្លើយសឹកមួយចំនួនដែលត្រូវដោះលែង ត្រូវបានជាប់ឃុំអស់ជិត ៤ឆ្នាំ។ លោកបន្តថា កិច្ចចរចាជុំបន្ទាប់នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដែលទំនងជានៅសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា លោកចង់ឱ្យកិច្ចចរចានាំទៅដល់ការបញ្ចប់សង្គ្រាម ៤ឆ្នាំមកនេះ ប៉ុន្តែក៏បញ្ជាក់ម្តងទៀតនូវការទទូចរបស់លោកថា អ៊ុយក្រែនត្រូវតែទទួលបានការធានាសន្តិសុខដ៏រឹងមាំ រួមទាំងពីទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថា រុស្ស៊ីមិនវាយប្រហារម្តងទៀត។

លោក Kirill Dmitriev ប្រេសិតរបស់រុស្ស៊ី បាននិយាយថា មានវឌ្ឍនភាព និងចលនាវិជ្ជមាន។ លោកក៏បាននិយាយថា កិច្ចការងារកំពុងដំណើរការដើម្បីស្តារទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក រួមទាំងក្នុងក្រុមការងារអាមេរិក-រុស្ស៊ី ស្តីពីសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលទាក់ទង

ក្រុមភ្នាក់ងារមនុស្សធម៌UN៖ អ្នកស្លាប់ និងរបួសនៅហ្កាហ្សាកើនឡើង ខណៈអ្នកជំងឺបន្តឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា
2026/02/06 09:58:48 am        1
ប្រធានសិទ្ធិមនុស្ស UN ព្រមានពីនិទណ្ឌភាពសម្រាប់ជនល្មើស ខណៈស្វែងរកមូលនិធិបន្ថែមជួយប្រទេសមួយចំនួន
2026/02/06 09:53:56 am        1
អាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមចរចានៅថ្ងៃនេះ ខណៈក្ដីបារម្ភនៃជម្លោះដោយផ្ទាល់នៅតែមាន
2026/02/06 09:23:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះ​មហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់​ភារកិច្ច​ជូន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្ដម តូ ឡឹម នៅក្នុង​ព្រះបរម​រាជ​វាំង

2026/02/06 10:25:03 am
​ក្រុមភ្នាក់ងារមនុស្សធម៌UN៖ អ្នកស្លាប់ និងរបួសនៅហ្កាហ្សាកើនឡើង ខណៈអ្នកជំងឺបន្តឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា
2026/02/06 09:58:48 am
​ប្រធានសិទ្ធិមនុស្ស UN ព្រមានពីនិទណ្ឌភាពសម្រាប់ជនល្មើស ខណៈស្វែងរកមូលនិធិបន្ថែមជួយប្រទេសមួយចំនួន
2026/02/06 09:53:56 am
​អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋនៅកម្ពុជា
2026/02/06 09:51:11 am
​ប្រវត្តិរូបសង្ខេប ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (SISOULITH Thongloun) អគ្គ​លេខា​ធិការ​​បក្សប្រជាជន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
2026/02/06 09:40:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/04 01:30:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/04 07:46:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 11:00:14 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am