ទូតខ្មែរប្រចាំ​សាធារណរដ្ឋកូរ៉េ ជួបប្រធាន GBA ដើម្បីពិភាក្សា​ជួយ​ពលរដ្ឋ​ខ្មែរ​អាច​បើក​អាជីវកម្ម​នៅ​កូរ៉េ

2026/02/06 04:09:50 pm        325

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយលោក OH SINAN OZTURK ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូត​កម្ពុជា​ក្នុង​ទី​ក្រុង​សេអ៊ូល ដោយក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាជួយដល់ប្រជាពលរដ្ឋ អាចបើក​អាជីវកម្ម​នៅ​ក្នុងប្រទេសកូរ៉េ ។

ក្នុង​ជំនួបជាមួយគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក OH បានជម្រាបជូន ឯកឧត្តម ឯក​អគ្គ​រាជ​ទូត​ថា ក្នុងរយៈពេលមិនដល់១០ឆ្នាំផង សម្ព័ន្ធធុរកិច្ចសកល GBA បាន​បង្កើន​ចំនួន​សមាជិក​របស់​ខ្លួន​រហូត​ដល់ ៦៥ប្រទេស និងបានរៀបចំវេទិកាជំនួបធុរកិច្ចជាច្រើន រវាង​ក្រុម​ហ៊ុន​កូរ៉េ ​និងក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗ លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម។

លោកបានបន្តថា ក្នុងចំណោមប្រទេសសមាជិកទាំងអស់ បានកត់សម្គាល់ឃើញថា សហគមន៍​ខ្មែរ​នៅ​កូរ៉េ​មា​នទំហំធំ តែភាគច្រើនពួកគាត់មកធ្វើការ មិនសូវបាន​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​នៅកូរ៉េ​ទេ លោកសង្ឃឹមថា ប្រជាជនខ្មែរនៅកូរ៉េ​នឹង​ងាក​មក​ចាប់​អារម្មណ៍​បន្ថែម​ទៀត​លើការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអាចនឹងមានវត្តមានក្រុមហ៊ុនកម្ពុជាកាន់តែច្រើន ទាំង​លើ​ការនាំចូល និងការនាំចេញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម នៃប្រទេស​ទាំង​ពីរ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ជាងនេះមួយកម្រិតទៀត ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា ស្ថានទូតមានគម្រោង​ចរចា​ជាមួយ​ក្រសួង​ការងា​រ​របស់ប្រទេសកូរ៉េ ដើម្បីឱ្យបងប្អូន​ពលករខ្មែរ​អាច​មាន​ឱកាស​ទទួល​បាន​ទិដ្ឋាការ​ពលករ​ជំនាញ ដែលវានឹងបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើការ ឬរស់​នៅ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន។

ជាមួយនេះ ឯកឧត្តម ឃួន ផុនរតនៈ ក៏បានសំណូមពរ GBA ឱ្យជួយសហការ​ជាមួយ​ស្ថាន​ទូត​ក្នុង​ការ​រៀបចំជំនួបពាណិជ្ជករកម្ពុជា និងកូរ៉េ ដើម្បីបង្កើតឱកាស​វិនិយោគ​កាន់​តែ​ច្រើន​សម្រាប់​ប្រទេស​ទាំងពីរ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm