ប្រធានសិទ្ធិមនុស្ស UN ព្រមានពីនិទណ្ឌភាពសម្រាប់ជនល្មើស ខណៈស្វែងរកមូលនិធិបន្ថែមជួយប្រទេសមួយចំនួន

2026/02/06 04:53:56 pm        147

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៥កុម្ភៈសប្ដាហ៍នេះថា ការិយាល័យរបស់លោកកំពុងស្ថិតក្នុង «របៀបរស់រានមានជីវិត» ខណៈលោកបានដាក់សំណើសុំថវិកាចំនួន ៤០០ លានដុល្លារដើម្បីបំពេញតម្រូវការប៉ាន់ប្រមាណរបស់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីការកាត់បន្ថយកញ្ចប់ថវិកាកាលពីឆ្នាំមុន បានធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ខ្លួននៅក្នុងប្រទេសចំនួន ១៧ រួមទាំងប្រទេសកូឡុំប៊ី មីយ៉ាន់ម៉ា ស៊ូដង់ និងឆាដ។

លោក Volker Türk បានបង្ហាញតម្រូវការនៃការិយាល័យរបស់លោក បន្ទាប់ពីម្ចាស់ជំនួយធំបំផុតគឺសហរដ្ឋអាមេរិក និងអ្នកផ្តល់ជំនួយធំៗមួយចំនួនទៀតនៅបស្ចិមលោកបានកាត់បន្ថយការចំណាយរបស់ពួកគេសម្រាប់ជំនួយមនុស្សធម៌ និងអង្គការពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិជាច្រើននៅឆ្នាំ ២០២៥ ដោយព្រមានអំពីការខូចខាតដល់ការត្រួតពិនិត្យសិទ្ធិរបស់ខ្លួននៅទូទាំងពិភពលោក។    

លោកបានប្រាប់ក្រុមអ្នកការទូតនៅទីស្នាក់ការកណ្តាលការិយាល័យរបស់លោកនៅទីក្រុង ហ្សឺណែវថា ការកាត់បន្ថយទាំងនេះ ជាការបើកដៃឱ្យក្រុមជនល្មើសគ្រប់ទីកន្លែង ដោយទុកឱ្យពួកគេធ្វើអ្វីតាមតែអំពើចិត្ត។ ដោយសារវិបត្តិកើនឡើង ពួកលោកមិនអាចមានលទ្ធភាពទទួលបានប្រព័ន្ធសិទ្ធិមនុស្សដែលកំពុងស្ថិតក្នុងវិបត្តិនោះទេ។ 

លោក Türk បាននិយាយថា លោកសូមថ្លែងអំណរគុណដល់ដៃគូផ្តល់មូលនិធិចំនួន ១១៣ របស់លោក រួមទាំងរដ្ឋាភិបាល វិស័យឯកជន និងអ្នកផ្តល់ជំនួយពហុភាគី ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ពួកគេ។ ប៉ុន្តែបច្ចុប្បន្នពួកលោកកំពុងស្ថិតក្នុងរបៀបរស់រានមានជីវិត ដោយផ្តល់ជំនួយក្រោមសម្ពាធ។ការិយាល័យរបស់លោកទទួលបានប្រាក់តាមរយៈថវិកាធម្មតារបស់អង្គការសហប្រជាជាតិ ប៉ុន្តែតាមប្រពៃណីទទួលបានមូលនិធិភាគច្រើនរបស់ខ្លួនតាមរយៈការចូលរួមវិភាគទានដោយស្ម័គ្រចិត្តពីប្រទេសជាសមាជិក។ ការិយាល័យនេះកំពុងស្វែងរកមូលនិធិស្ម័គ្រចិត្តចំនួន ៤០០ លានដុល្លារនៅឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm