ក្រុមភ្នាក់ងារមនុស្សធម៌UN៖ អ្នកស្លាប់ និងរបួសនៅហ្កាហ្សាកើនឡើង ខណៈអ្នកជំងឺបន្តឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា

2026/02/06 04:58:48 pm        151

ក្រុមភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍៥កុម្ភៈសប្ដាហ៍នេះថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបានរាយការណ៍ពីការស្លាប់ និងរបួសរាប់សិបនាក់ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ខណៈអ្នកជំងឺ និងកំដរបន្តឆ្លងកាត់ច្រកព្រំដែន រ៉ាហ្វា (Rafah)។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមការងាររបស់ខ្លួនបានទទួលអ្នកវិលត្រឡប់ចំនួន២៥ នាក់បន្ថែមទៀត ដែលបានឆ្លងកាត់ច្រករ៉ាហ្វា។

ដូចនៅយប់មុនៗដែរ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានផ្តល់ការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis។

ការិយាល័យខាងលើនេះនិយាយថា អង្គការ OCHA និងដៃគូរបស់ខ្លួននៅមន្ទីរពេទ្យ Nasser បានស្វាគមន៍អ្នកវិលត្រឡប់មកពីប្រទេសអេហ្ស៊ីបនៅក្នុងតំបន់រង់ចាំទទួល អមដោយក្រុមអ្នកឯកទេសការពារ អ្នកចិត្តសាស្រ្ត បុគ្គលិកពេទ្យ និងការគាំទ្រផ្សេងៗទៀត។

នៅថ្ងៃពុធសប្ដាហ៍នេះដែរ អង្គការសុខភាពពិភពលោក (WHO) និងដៃគូរបស់ខ្លួនបានជួយដឹកជញ្ជួនអ្នកជំងឺចំនួនប្រាំបីនាក់ និងអ្នកអមដំណើរចំនួន១៧ នាក់ពីហ្កាហ្សាទៅប្រទេសអេហ្ស៊ីបតាមរយៈច្រកព្រំដែនរ៉ាហ្វានេះ។ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ពួកគេបានជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺចំនួនប្រាំពីរនាក់ និងអ្នកកំដរចំនួន១៤ នាក់បន្ថែមទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm