សហរដ្ឋអាមេរិក និងចិន ជ្រើសរើសមិនចូលរួមក្នុងសេចក្តីប្រកាសរួម ជុំវិញការប្រើប្រាស់ AI ក្នុងវិស័យយោធា

2026/02/06 06:33:09 pm        98

បណ្ដាប្រទេសប្រហែលមួយភាគបី ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលបញ្ញាសប្បនិម្មិតយោធា បានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៥ កុម្ភៈ) ចំពោះសេចក្តីប្រកាសរួមមួយ ស្តីពីរបៀបគ្រប់គ្រងការដាក់ពង្រាយបច្ចេកវិទ្យា AI នៅក្នុងវិស័យសង្គ្រាម ប៉ុន្តែប្រទេសមហាអំណាចយោធាចិន និងសហរដ្ឋអាមេរិក បែរជាជ្រើសរើសមិនចូលរួមក្នុងសេចក្តីប្រកាសនោះទេ។

ក្រុមអ្នកចូលរួមនិងប្រតិភូជាច្រើនបាននិយាយថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្រមទាំងភាពមិនប្រាកដប្រជាអំពីការវិវត្តនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក នៅក្នុងប៉ុន្មានខែនិងប៉ុន្មានឆ្នាំខាងមុខ បានធ្វើឱ្យប្រទេសមួយចំនួនស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នានេះ។

ប្រជាជាតិសរុបចំនួន ៨៥ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំកំពូល AI ឈ្មោះថា «បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យយោធា (REAIM) » នៅទីក្រុង A Coruna ប្រទេសអេស្ប៉ាញ។ ក្នុងចំណោមនោះ មានតែប្រទេសចំនួន ៣៥ ប៉ុណ្ណោះ ដែលចុះហត្ថលេខាលើការប្តេជ្ញាចិត្តចំពោះគោលការណ៍ ២០ចំណុចស្តីពី AI កាលពីថ្ងៃព្រហស្បតិ៍។ ទាំងនេះរួមមាន ការបញ្ជាក់ពីការទទួលខុសត្រូវរបស់មនុស្សលើអាវុធដែលដំណើរការដោយ AI ការលើកទឹកចិត្តឱ្យមានខ្សែច្រវាក់បញ្ជា និងការគ្រប់គ្រងច្បាស់លាស់ ព្រមទាំងការចែករំលែកព័ត៌មានអំពីការរៀបចំត្រួតពិនិត្យថ្នាក់ជាតិ «ដែលស្របនឹងសន្តិសុខជាតិ« ក្នុងចំណោមចំណុចសំខាន់ផ្សេងទៀត។

ការសន្យារួមគ្នានេះ បានបង្ហាញពីក្ដីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមរដ្ឋាភិបាលមួយចំនួន ដែលថា ភាពជឿនលឿនឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI អាចដើរហួសពីច្បាប់ជុំវិញការប្រើប្រាស់ក្នុងវិស័យយោធា ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ ការគណនាខុស ឬកំណើនភាពតានតឹងដែលមិនបានគិតទុកជាមុន។ បណ្ដាប្រទេសដែលជាហត្ថលេខីសំខាន់ៗកាលពីថ្ងៃព្រហស្បតិ៍នោះ រួមមានកាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស ហូឡង់ កូរ៉េខាងត្បូង និងអ៊ុយក្រែនជាដើម៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm