កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ ចំនួនបី​លើក​មិន​ទាន់​រក​ឃើញ​ចំណុច​កណ្តាល​ដែល​ត្រូវ​ឯក​ភាព​គ្នា​នោះ​ទេ

2026/02/06 07:47:33 pm        342

កងទ័ពកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ​ (RBC) បានចំនួនបីលើកមកហើយ កាលពីជាងមួយសប្តាហ៍កន្លងទៅ ប៉ុន្តែភាគីទាំងពីរ នៅតែ​មិនទាន់រកឃើញនូវចំណុចកណ្តាលដែលត្រូវឯកភាពគ្នានោះទេ បើទោះ​បី​ជាកិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្រោមវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ពីប្រទេសទាំង​សង​ខាង​ក៏​ដោយ​។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ថា ​រាល់កិច្ចប្រជុំ RBC នេះ គឺបានធ្វើឡើងសុទ្ធតែផ្អែកទៅតាមស្មារតីនៃសេចក្តីប្រកាសរួម នៃ​កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់​ខ្ជួន​នូវ​លទ្ធផល​នៃ​កិច្ច​ប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈាន​ដល់​ការ​វិល​ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

យ៉ាងណាក៏ដោយឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំខាងលើនេះពុំទាន់ បាន​រក​ឃើញនុវចំណុចកណ្តាលដែលត្រូវនឹងឯកភាពគ្នាក៏ដោយ ក៏ប៉ុន្តែ​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​នេះ​ក៏​ជា​សញ្ញាមួយបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា និងថៃក្នុង​ការ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ជួប​ប្រជុំ​ដើម្បី​ជជែក​គ្នា​ជំនួស​ដោយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធស្របតាម ស្មារតីនៃសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង​កិច្ច​ព្រម​ព្រៀងទាំងឡាយដែលភាគីទាំង ពីរបានធ្វើកាលពីកន្លងទៅនោះ។

បើតាមអ្នក​នាំ​ពាក្យរាជរដ្ឋាភិបាលឯកឧត្តមប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីផងដែរថា មិនថាកិច្ចប្រ ជុំ​កម្រិត JBC. GBC ឬRBCនោះទេកម្ពុជាសុទ្ធតែមានឆន្ទៈគោរព និង​អនុវត្ត​ដោយ​ស្មោះ​ត្រង់​បំផុត​ចំពោះ ​សេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ ក៏ដូចជាឯកសារ​នៃ​កិច្ច​ព្រម​ព្រៀង​នានា​ ដែលបានឯកភាពគ្នា ដូច្នេះកម្ពុជាអំពាវនាវដល់ភាគីថៃត្រូវតែគោរព និងអនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀងកាលពី កន្លងទៅដូចកម្ពុជាដែរ ដើម្បីធ្វើយ៉ាងណា​ឲ្យ​សម្រេច​ឲ្យបា​ន​នូវ​ការ​កសាង​សន្តិភាព​នៅ​តាមព្រំដែនយូរអង្វែង ដូចអ្វីដែលភាគីទាំងពីរបានប្តេជ្ញាចិត្ត និងជាក្តីប្រាថ្នា​របស់​ប្រជា​ជន​ទំាងពីរ រួមទាំងសហគមន៍ក្នុងតំបន់ និងអន្តរជាតិផងដែរនោះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        68
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm