មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់

2026/02/06 08:45:39 pm        259

មន្រ្តីជាន់ខ្ដស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីពិភពលោកកំពុងមានភាពតាន់តឹង ក៏​ប្រទេស​កម្ពុជា​នៅ​តែបន្តឆ្ពោះទៅមុខ ជាមួយនឹងទិសដៅសេដ្ឋកិច្ចច្បាស់លាស់ ក្រោម​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​រាជរដ្ឋាភិបាល ក្នុងកិច្ចការពារសន្តិភាព និងស្ថិរភាព នយោបាយ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើតទំនុកចិត្តវិនិយោគរយៈពេលវែង។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជា លើកឡើងក្នុង «​ពិធី​បើក​ពិព័រណ៍​អ៊ីតាលីកម្ពុជា ឆ្នាំ២០២៦» នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កាន់តែ ខ្លាំងឡើង ភាព​តាន​តឹង​នៃ​ភូមិ​សាស្ត្រ​នយោបាយ ជម្លោះក្នុងតំបន់ និងការរឹតបន្តឹងហិរញ្ញវត្ថុជាដើម, ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយពិព័រណ៍នេះ​ជា​សញ្ញា​ដ៏​រឹងមាំនៃទំនុកចិត្តនៃវិនិយោគ និងបាន ប្រមូលផ្តុំនូវចំណុចខ្លាំងរបស់អ៊ីតាលី ក្នុង​វិស័យ​បច្ចេក​វិទ្យា គ្រឿងចក្រ ការរចនា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ជាមួយ​នឹង​ទីផ្សារ​ដែលកំពុងរីកចម្រើនរបស់កម្ពុជា និងអាទិភាពនៃការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និង​ឱកាស​ធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការផ្លាស់​ប្តូរ​បណ្តាញ​ទំនាក់​ទំនង​ទៅ​ជា​ពាណិជ្ជ​កម្ម​ ការវិនិយោគ និងការបណ្តាក់ទុនរួមគ្នា។

ឯកឧត្តម បន្តថា ខណៈដែលពិភពលោកកំពុងមានភាពតាន់តឹង, ចំណែក​កម្ពុជា​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ ជាមួយនឹងទិសដៅ សេដ្ឋកិច្ចច្បាស់លាស់ ក្រោមការដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុង នោះរាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ក្នុងការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ទំនុ​ក​ចិត្ត វិនិយោគរយៈពេលវែង។ ក្នុងពេលជាមួយគ្នានេះ, រដ្ឋាភិបាល​បន្ត​ពង្រឹង​ភាព​ធ​ន់​នៃ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ រក្សាគោលនយោបាយហិរញ្ញវត្ថុ និង រូបិយវត្ថុដោយប្រុងប្រយ័ត្ន និងពង្រឹងកំណែទម្រង់ ដើម្បី​ធានាបាននូវបរិយាកាសវិនិយោគដែលបើកចំហ អាចព្យាករណ៍បាន មាន តម្លាភាព និង​មាន​ភាព​ប្រកួត​ប្រជែង។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពាណិជ្ជកម្ម និងការវិនិយោគសកលលោក កាន់តែមានភាពស្មុគស្មាញ និង​ប្រកួតប្រជែង ក្នុងនោះការចូលទីផ្សារតែមួយមុខមិនគ្រប់ គ្រាន់ឡើយ ខណៈដែលប្រទេស និង​ក្រុមហ៊ុននានា ត្រូវតែបង្ហាញពីភាពជឿជាក់ លើការអនុលោមតាមស្តង់ដារ ភាពធន់​នៃ​ខ្សែ​សង្វាក់​ ផ្គត់ផ្គង់ និងសមត្ថភាពក្នុងការផ្តល់គុណភាពស្របគ្នា។ បរិបទនេះចំពោះប្រទេសកម្ពុជា ការ​ពង្រឹងភាពប្រកួតប្រជែង ផ្នែកពាណិជ្ជកម្ម និងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច នៅ​តែ​ជា​គោល​បំណងស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរញកែលម្អតម្លៃបន្ថែម គុណភាព និង​និរន្តរ​ភាព​ផង​ដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        36
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        42
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm