UN៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែនភ្លាមៗ ដោយនិយាយថា ខ្លួនបារម្ភយ៉ាងខ្លាំងចំពោះការប្រើកម្លាំងរបស់ទីក្រុង Moscow។

សហព័ន្ធរុស្ស៊ីត្រូវផ្អាកភ្លាមៗនូវប្រតិបត្តិការយោធាដែលលោក Putin បានបញ្ជាឲ្យបើកការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ២០២២ លើទឹកដីអ៊ុយក្រែន ដោយចៅក្រមនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិបាននិយាយថា ការបញ្ជាឲ្យបញ្ឈប់នេះកើតចេញពីការសម្រេចចិត្ត ១៣ទល់នឹង ២សំឡេងកាលពីថ្ងៃពុធ។ ក្រុមចៅក្រមបានបន្ថែមថា រុស្ស៊ីក៏ត្រូវតែធានាផងដែរថា កងកម្លាំងផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ឬគាំទ្រដោយក្រុង Moscow មិនគួរបន្តប្រតិបត្តិការយោធានេះទៀតឡើយ។ ទោះសេចក្ដីសម្រេចរបស់តុលាការនេះជាចំណងផ្លូវច្បាប់ក៏ដោយ ក៏ពុំមានន័យដោយផ្ទាល់ក្នុងការអនុវត្តន៍ទៅលើក្រុមទាំងនោះ និងរឿងក្ដីជាច្រើនទៀតដែលប្រទេសនានាមិនដែលខ្វល់ខ្វាយក្នុងអតីតកាល៕
អត្ថបទ៖ សុខមាន