គិតមកដល់ពេលនេះ ក្រសួងការងារបើកវេទិកាការងារចំនួនជិត ៦០០លើក

2026/02/06 09:27:14 pm        134

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីខែមិថុនា ឆ្នាំ​២០២៥​ រហូត​ត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនជិត ៦០០លើក ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​វិស័យ​ការងារ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបាន​ការងារ​ធ្វើ​គ្រប់​ៗ​គ្នា​។

នៅ​ក្នុងកិច្ចសម្ភាសន៍ រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះលោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ក្រៅ​ពី​ការ​ផ្តល់នូ​វ​ឱកាស​ការងារ​ដ៏សម្បូរបែប វេទិកាការងារ នេះ ក៏មានការផ្តល់នូវ​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេក​ទេស​ ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយ​នៅ​ពេលដែលពួកគាត់មានជំនាញច្បាស់លាស់ ពួកគាត់នឹង​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ចំណូល​សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

​អ្នកនាំពាក្យ បានរៀបរាប់បន្តថា ដោយសារឱកាសការងារមានច្រើនសម្បូរបែប និង​ខណៈ​កំណើន​នៃ​ការចុះឈ្មោះដើម្បីមានការងារធ្វើមានចំនួនតិច ដូច្នេះក្រសួង​បាន​ដាក់​ចេញ​នូវ​វេទិកា​ការ​ងារ​ផ្ទាល់តែម្តង ដោយនាំយកទាំងក្រុមហ៊ុន និងឱកាសការងារទៅដល់ឃុំ ទៅដល់ភូមិ ដែល​ចាប់​ផ្តើម​តាំងពីពីកណ្តាលឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ហើយឥឡូវ​ក៏​កំពុង​បន្ត​ធ្វើ​ថែម​ទៀត​នៅ​ឆ្នាំ​២០២៦នេះ។ ឯកឧត្តម បានបញ្ជាក់ថា ការងារដែលមន្រ្តី និងក្រុម​ការងារ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​នេះ ​មិនមែនចុះតែល្អមើល និងរួចពីដៃនោះទេ ពោលគឺក្រសួងការងារបានធ្វើជារៀងរាល់សប្តាហ៍ ហើយ​រហូត​ក្នុងថ្ងៃខ្លះបានរៀបចំវេទិកាការងារចំនួន៣០វេទិកាក៏មាន ជាពិសេស​មន្រ្តី​ទាំង​អស់​មក​ពី​ខាង​ផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) , បេឡាជាតិជាតិសន្តិសុខសង្គម (ប.ស.ស.) និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បាន​ចុះ​ទៅ​ផ្ទាល់​តែម្តង ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យដល់មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែម​ពីនេះលោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែល​មានបំណងស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែល​មន្ត្រី​ក្រសួង​ការងារ​នៅរងចាំទទួលទូរស័ព្ទ ៧ថ្ងៃក្នុងមួយសប្តាហ៍។

សូមជំរាបជូនថា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​ខេត្ត​ចំនួ​ន២ថែមទៀត ទី១.ខេត្តប៉ៃលិន ស្រុកសាលាក្រៅ និងទី២.ខេត្តបាត់ដំបង ស្រុក​សំឡូត ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        47
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm