ប្រធានគណបក្សកាន់អំណាចកម្ពុជា និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ប្តេជ្ញាថែរក្សា និង​ការពារសន្តិសុខនៅតាមព្រំដែន

2026/02/06 02:44:35 pm        418

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានប្រកាសប្តេជ្ញាថែរក្សា និង​ការ​ពារ​សន្តិសុខ​នៅ​តាម​ព្រំដែនរ​វាងប្រទេសទាំងពីរឲ្យខាងតែបាន រួមទាំងខិតខំជំរុញនូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត​ពោល​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើតាមការ លើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយកិច្ច​ប្រជុំ​កំពូល​រវាង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង​វៀត​ណាម​ដឹក​នាំ​ដោយ​ឯកឧត្តម តូ ឡឹមអគ្គលេខាធិការបក្ស នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរទាំងក្របខណ្ឌគណបក្ស, ក្រខណ្ឌរាជរដ្ឋាភិបាល និងនីតិបញ្ញត្តិ។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុង​កិច្ច​ប្រជុំ​នោះ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ទាំង​ពី​រ​បាន​សន្យា​ថែ​រក្សា​នូវទំនាក់ទំនងគ្នាដ៏ល្អ ហើយធ្វើយ៉ាងណា​រក្សា​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ដ៏​ល្អ​បន្ថែម​ទៀត​នៅតាមព្រំដែននៃប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញឲ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បី​ផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះទាំងសម្តេចតេជោ និង​ឯកឧត្តម តូ ឡឹម ក៏បាន បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​នៅ​តាម​ព្រំដែន​ប្រទេសទាំងពីរ ខណៈ កត្តាសន្តិភាព និងស្ថិរភាពនៅតាម​ព្រំដែន​នេះ​ហើយ​គឺ​ជា​កត្តា​ចម្បង​ណាស់ ​ដែលភាគីទាំងពីររក្សាបានកន្លងមក ហើយនឹងបន្តពួនជ្រុំ និងពង្រីកបន្ថែម​ទៀត​ជា​រៀង​រហូត​។

បើតាមអ្នកនាំពាក្យបានបន្ថែមទៀតថា ភាគីទាំងពីរ ក៏បានសន្យាជំរុញឲ្យមានការពង្រីកកិច្ចសហ ប្រតិបត្តិការនៅតាមព្រំដែនប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងកុំឲ្យមានឧក្រិដ្ឋកម្មឆ្លងដែន ហើយ​រក្សា​នៅ​ព្រំដែនដូចបច្ចុប្បន្នដែលកំពុងមានស្ថិរភាព សន្តិភាពទាំងសងខាងផងដែរ ដើម្បីឆ្លុះ​បញ្ចាំង​ពី​អ្នក​ជិត​ខាងល្អជាមួយគ្មានោះ។

បើតាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងផងដែរថា នៅក្នុង កិច្ច​ប្រជុំ​នោះឯកឧត្តម តូ ឡឹម ក៏បានប្រកាស​គាំ​ទ្រ​ដោយ​ឥត​ងាក​រេចំ​ពោះភា​ព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​របស់ប្រទេសទាំងពីរទាំងក្របខណ្ឌបក្ស និងក្របខណ្ឌរាជរដ្ឋាភិបាលផងដែរ ខណៈ​ភាព​រីក​ចម្រើន​នេះគឺ ជាការឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ហើយ​ឯកឧត្តម​ក៏​បាន​សម្តែងការពេញ ចំពោះសន្តិសុខ សន្តិភាពនៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am