ឯកឧត្តម វ៉ា​ត់ ចំរើន​៖ ថ្នាក់ដឹកនាំ​មិន​ចង់​រឹតត្បិត​ការ​បិទ​ខ្ទប់​ហ្វឹកហាត់​ឡើយ បើ​សិន​គ្មាន​បញ្ហា​កូ​វីដ​-១៩

2022/03/17 05:44:08 pm        98

​​ស៊ី​ហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ថ្លែង​ចំពោះមុខ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​បិទ​ខ្ទប់​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ថា ថ្នាក់ដឹកនាំ​មិន​ចង់​រឹតត្បិត​លើ​ការបិទ​ហ្វឹកហាត់​នេះឡើយ តែ​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ទើប​ថ្នាក់ដឹកនាំ​សម្រេច​ធ្វើការ​រឹតបន្តឹង​បែបនេះ។

​ការ​គូ​សប​បញ្ជាក់​នេះធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​ក្រុម​ជម្រើសជាតិក្នុង​មណ្ឌល​បិទ​ខ្ទប់​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ទីនោះ។​ ​ឯកឧត្តម​បានលើកឡើង​ថា ជុំរុំ​បិទ​ខ្ទប់មិនមែនជា​កន្លែង​ហ្វឹកហាត់​ធម្មតា ឬ​ដូច​នៅផ្ទះ​នោះទេ គឺជា​កន្លែង​ប្រមូលផ្ដុំដែលមាន​ការ​លុត​ដំ​ខ្លួន ការលះបង់ ស្រដៀង​នឹង​ជុំរុំ​ទាហាន​ហ្វឹកហាត់​ដែរ។ ហេតុនេះដើម្បី​លុត​ដំត្រូវមាន​ការអត់ធ្មត់ ការព្យាយាម និង​ជម្នះ​នូវ​ឧបសគ្គ​ការលំបាក​ទាំងឡាយ ទាំង​ការហ្វឹកហាត់ ការ​ស្នាក់នៅ និង​ការហូបចុក​ជាដើមដើម្បី​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន ដែល​ត្រូវ​តំណាង​ជាតិចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​សង្កត់​ធ្ងន់​ថា ការ​រឹង​បន្តឹង​វិន័យនៃ​ការ​ក្បិតក្បៀត​នេះគឺ​ថ្នាក់ដឹកនាំ​មិន​ចង់​ទេ ប្រសិនបើ​គ្មាន​បញ្ហា​កូ​វីដ​-១៩ ក៏មាន​ការបន្ធូរបន្ថយ​ច្រើន​ដែរ ប៉ុន្ដែ​បញ្ហា​កូ​វីដបានធ្វើ​ឲ្យ​ខូច​ដល់​ការងារ​ត្រូវ​ដើរទៅ​មុខ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចំពោះមុខ ទាំង​ស៊ី​ហ្គេមនៅ​វៀតណាម និង​ស៊ី​ហ្គេមនៅ​កម្ពុជា ប្រសិន​មានតែ​កីឡាករ ១០% ឬ ២០% មាន​បញ្ហា​កូ​វីដនោះ​នឹង​មិនអាច​ចូលរួម​ប្រកួត​កើត​ឡើយ។​

​តាមរយៈ​ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា ត្រូវ​ពង្រឹង​ការហ្វឹកហាត់ ទាំង​បច្ចេកទេស និង​ចិត្តសាស្ដ្រ​ផងដែរ ពិសេស​គ្រូបង្វឹក ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​ការប្រកួត​អន្ដរជាតិ​នានា ហើយ​ត្រូវមាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​ហ្វឹកហាត់​ថា នឹងត្រូវ​ដណ្ដើម​លទ្ធផល​ជា​វិជ្ជមាន​ជូន​ជាតិ ទាំង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ពិសេស​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា។​ ​តាម​ការបញ្ជាក់​របស់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុម​ជម្រើសជាតិ ១៧​ប្រភេទ​កីឡាកំពុង​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងនោះ​មាន​គ្រូបង្វឹក និង​គ្រូ​ជំនួយ ៦៧​នាក់ កីឡាករ ២០៩​នាក់ និង​កីឡាការិនី ១១៩​នាក់ សរុប ៤១២​នាក់ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ការប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ហើយ​មាន​ក្រុម​ជម្រើសជាតិ ២១​ប្រភេទ​កីឡា​ទៀតកំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​តាម​សហព័ន្ធ និង​ទីតាំង​សុវត្ថិភាព​ផ្សេងៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm