អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋ Kwara ប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សជាង ១០0នាក់។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកហ្គុយតឺរេស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ បានបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់អង្គការសហប្រជាជាតិជាមួយ រដ្ឋាភិបាល និងប្រជាជននីហ្សេរីយ៉ា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមដ៏ហិង្សា។

លោក ហ្គុយតឺរេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការនាំជនល្មើសមកកាត់ទោស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកប្រធានអង្គការសហប្រជាជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជន និងរដ្ឋាភិបាលនីហ្សេរីយ៉ា ហើយសូមជូនពរឲ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ៕