លោកប្រធានាធិបតី Miguel Diaz-Canel បាននិយាយថា គុយបាមិនបង្ហាញការគំរាមកំហែងដល់សហរដ្ឋអាមេរិកទេ ហើយទោះបីជាខ្លួនសហការជាមួយប្រទេសដទៃទៀតលើបញ្ហាការពារជាតិក៏ដោយ ក៏ខ្លួនមិនផ្តល់ទីតាំងសម្រាប់មូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយលើទូរទស្សន៍ YouTube ដោយរដ្ឋបាលប្រធានាធិបតីថា៖«គោលការណ៍យោធារបស់យើង មិនគិតពីទម្រង់នៃការឈ្លានពានប្រឆាំងនឹងប្រទេសបរទេសណាមួយឡើយ។ យើងមិនបានបង្ហាញការគំរាមកំហែងដល់សហរដ្ឋអាមេរិកទេ»។

លោកប្រធានាធិបតី បានបញ្ជាក់ជាថ្មីថា គោលការណ៍យោធារបស់ប្រទេសខលោក គឺការពារខ្លួនសុទ្ធ សាធ។
លោកបានបន្ថែមថា៖«យើងកំពុងសហការជាមួយប្រទេសជាមិត្តលើបញ្ហាការពារជាតិ ប៉ុន្តែកិច្ចសហការនេះ មិនមានន័យថា គុយបាមានមូលដ្ឋានទ័ពបរទេសនោះទេ។ មូលដ្ឋានទ័ពខុសច្បាប់តែមួយគត់នៅក្នុងប្រទេសគុយបា គឺមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងខេត្តហ្គាន់តាណាម៉ូ (Guantanamo)»៕