អង់គ្លេសរំពឹងថា ផែនការសន្តិសុខអាក់ទិក នឹងត្រូវបានពិភាក្សាដោយអង្គការណាតូ នៅសប្តាហ៍ក្រោយ

2026/02/06 11:04:15 pm        38

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ (NATO) ទំនងជានឹងពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងសន្តិសុខរបស់កោះ Greenland (ហ្គ្រីនឡែន) នៅក្នុងកិច្ចប្រជុំមួយ នាសប្តាហ៍ក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ស្ទើរតែបានធ្វើឲ្យសម្ព័ន្ធភាពច្របូលច្របល់ ដោយសារតែបំណងរបស់លោក ក្នុងការដណ្ដើមយកដែនដីនេះ។

លោក Trump បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកចង់បានកោះ Greenland ដោយនិយាយថា សម្ព័ន្ធមិត្តអឺរ៉ុប មិនបានការពារវាឲ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់លោកបានបង្កឲ្យកើតជម្លោះជាមួយសមាជិកអង្គការណាតូ គឺដាណឺម៉ាក ពាក់ព័ន្ធនឹងទឹកដីក្រៅប្រទេសរបស់ខ្លួននេះ និងបានធ្វើឲ្យសម្ព័ន្ធភាពការពារជាតិមួយនេះមានភាពតានតឹង។

ភាពតានតឹងទាំងនោះបានថមថយ បន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោកបានពិភាក្សាអំពីវិធី ដែលសម្ព័ន្ធមិត្តអង្គការណាតូ អាចធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខអាក់ទិកជាមួយលោក Trump ប៉ុន្តែសេចក្ដីលម្អិតនៃផែនការទាំងនោះ នៅតែមិនត្រូវបានច្បាស់លាស់ឡើយ។

លោក Healey បាននិយាយថា៖ «បេសកកម្មឆ្មាំអាក់ទិករបស់អង្គការណាតូ (NATO Arctic Sentry) ដែលត្រូវបានស្នើឡើង គឺជាមធ្យោបាយមួយ ដែលយើង ក្នុងនាមជាប្រទេសសមាជិកអង្គការណាតូ អាចបង្ហាញដល់លោកប្រធានាធិបតី Trump ថា យើងកំពុងបង្កើនសន្តិសុខរបស់កោះ Greenland រួចហើយ ហើយជាការបញ្ជាក់ថា យើងទទួលយក និងយល់ព្រម ចំពោះការមានក្ដីបារម្ភរបស់លោក»។

អមដោយការបន្ថែមថា ប្រទេសនានា នឹង «ពង្រឹងបន្ថែមទៀត» លោក Healey បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយថា៖ «លោក Trump បានលើកឡើងពីបញ្ហាប្រឈម។ អ្វីដែលយើងកំពុងបង្ហាញដល់រូបលោក គឺថា ណាតូកំពុងដោះស្រាយហើយ។ ខ្ញុំរំពឹងថា នឹងឃើញការពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ ដែលខ្ញុំនឹងចូលរួមនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) នាសប្តាហ៍ក្រោយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm