ភាពតានតឹងបានកើនឡើងនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា ពេលដែលក្រុមបាតុករប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ។
បាតុកម្មនេះ បានផ្ទុះឡើងប្រឆាំងនឹងការបង្កើតរដ្ឋបាលថ្មីប្រចាំរដ្ឋ ក្នុងនោះក្រុមជនជាតិភាគតិច Kuki-Zo បានបង្ហាញការមិនពេញចិត្តជាខ្លាំងរបស់ពួកគេ ចំពោះការតែងតាំងអនុរដ្ឋមន្រ្តីប្រចាំរដ្ឋ ចេញពីសហគមន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
ក្រុមជនជាតិភាគតិច Kuki-Zo បានជំទាស់ជាយូរមកហើយចំពោះការចូលរួមក្នុងរដ្ឋបាលរដ្ឋ Manipur ដោយពួកគេនិយាយថា ក្រុមអ្នកតំណាងនយោបាយរបស់ពួកគេ មិនគួររួមចំណែកក្នុងរចនាសម្ព័ន្ធអំណាចរបស់រដ្ឋនោះឡើយ រហូតដល់តម្រូវការនយោបាយរបស់ពួកគេ ឈានដល់ ។

មេដឹកនាំសហគមន៍ក្នុងស្រុកមួយរូបនិយាយថា ថ្ងៃនេះ ពួកយើងប្រកាសធ្វើពហិការជាផ្លូវការចំពោះលោក Nemcha Kipgen ក៏ដូចជាអ្នករាល់គ្នាដែលចូលរួមជាមួយរដ្ឋបាលរដ្ឋ Manipur ពីព្រោះថាទង្វើបែបនេះវាបានក្បត់ប្រជាជនរបស់ខ្លួន ។
សូមបញ្ជាក់ថា មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ បានជម្លៀសខ្លួន ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូង រវាងជនជាតិភាគតិចនៅរដ្ឋ Manipur គឺក្រុមកុលសម្ព័ន្ធហិណ្ឌូ Meitei និងក្រុមកុលសម្ព័ន្ធគ្រិស្ត Kuki កាលពីខែឧសភា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ការងារ និងហត្ថពលកម្ម(កូតា)ការងារ ៕
