មន្ត្រីអាមេរិក៖ សន្ធិសញ្ញានុយក្លេអ៊ែរ New START «មានភាពឆកល្វែង»

2026/02/07 12:40:04 am        70

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានរិះគន់សន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលខកខានមិនបានបញ្ចូលទីក្រុងប៉េកាំង ដោយបានថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ (UN) មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀង New START នេះ ផុតកំណត់។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិរបស់សហរដ្ឋអាមេរិក លោក Thomas G. DiNanno បាននិយាយថា «សរុបមក សន្ធិសញ្ញា New START មានចំណុចខ្វះខាត» ដោយបានចង្អុលបង្ហាញថា វាមិនបានគ្របដណ្តប់លើអាវុធនុយក្លេអ៊ែរទាំងអស់ «ហើយវាមិនបានបញ្ចូលប្រទេសចិនឡើយ»។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មុនពេលថ្លែងសុន្ទរកថានៅក្នុងសន្និសីទ ស្តីពីការរំសាយអាវុធ លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump «បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បានកិច្ចព្រមព្រៀងប្រសើរជាងនេះ» និង «បានបញ្ជាក់ម្តងទៀតកាលពីយប់មិញថា លោកចង់បានសន្ធិសញ្ញាថ្មីមួយ»។

លោក DiNanno បាននិយាយថា៖ «លោកបានបញ្ជាក់យ៉ាងច្បាស់។ លោកក៏បានប្រកាន់ខ្ជាប់នូវការលើកឡើងនោះផងដែរ ចាប់តាំងពីរដ្ឋបាលដំបូងរបស់លោក។ ដូច្នេះយើងនឹងរង់ចាំមើលថា តើវានឹងមានអ្វីកើតឡើង»។

នៅពេលត្រូវបានសួរថា តើប្រទេសចិនបានយល់ព្រមលើអ្វីមួយដែរ ឬអត់ទេ លោក DiNanno បានឆ្លើយតបថា «យើងតែងតែមានឆន្ទៈក្នុងការជជែកជាមួយពួកគេ»។ ប្រទេសចិនបានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនចូលរួមកិច្ចចរចានុយក្លេអ៊ែរ «នៅដំណាក់កាលនេះ» ទេ បន្ទាប់ពីសន្ធិសញ្ញាដែលផុតកំណត់នៅថ្ងៃនោះ បានបង្កឲ្យមានការភ័យខ្លាចពីការប្រណាំងប្រជែងអាវុធសកលថ្មី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm