រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov)ណ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RTថា ទីក្រុងមូស្គូត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរ នៅពេលដែលខ្លួនជឿទុកចិត្តលើលោកខាងលិច ក្នុងការរក្សាការសន្យារបស់ខ្លួន មិនពង្រីកសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងទៅភាគខាងកើត។

រដ្ឋមន្ត្រីរូបនេះ ត្រូវបានគេសួរថាតើវាជាការពិតឬអត់ដែលថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចរចាអំពីលក្ខខណ្ឌរបស់ប្រទេសដទៃទៀត ដោយសារតែបទពិសោធកន្លងមក នៅពេលដែលប្រទេសបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការសន្យាមិនស្មោះត្រង់របស់លោកខាងលិចអំពីការពង្រីកណាតូ។
លោកបានឆ្លើយតបថា៖«ជាការពិតណាសស់ ខ្ញុំប្រហែលជាមិននិយាយត្រង់ៗទេ។ រឿងសំខាន់បំផុតនោះ គឺថា អ្នកទើបតែនិយាយថា យើងពិតជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការជឿទុកចិត្តរបស់យើងលើមនុស្សដែលបានសន្យាថា នឹងមិនមានការពង្រីកណាតូទៅភាគខាងកើតដោយរំលោភបំពានលើរុស្ស៊ី ដែលយើងនឹងមានកន្លែងរួមពីទីក្រុង Lisbon ដល់ទីក្រុង Vladivostok ហើយទ្វីបដ៏ធំល្វឹងល្វើយទាំងមូលនេះ នឹងក្លាយជាទ្វីបនៃសន្តិភាព និងសន្តិសុខ»។
លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសរុស្ស៊ីបានបង្កើតក្រុមប្រឹក្សារុស្ស៊ី-ណាតូ ជាមួយបណ្តាប្រទេសលោកខាងលិច «ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតកិច្ចសន្ទនាអចិន្ត្រៃយ៍ និងបង្កើនទំនុកចិត្ត ដើម្បីឲ្យ ព័ត៌មាន «គួរឲ្យចាប់អារម្មណ៍» អំពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន អាចត្រូវបានបង្ហាញនៅក្នុងរចនាសម្ព័ន្ធនេះ។ ផលល្អជាច្រើនបានមកពីរឿងនោះ រួមទាំងតម្លាភាពផងដែរ។ យ៉ាងណាក៏ដោយ អង្គការណា តូបានបាត់បង់គោលបំណងអត្ថិភាពរបស់ខ្លួនដំបូង បន្ទាប់មកបានរកឃើញវានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
