លោក Putin ព្រមាន​ប្រឆាំង​នឹង​ក្រុម​ជន​ក្បត់ជាតិ​រុស្ស៊ី​ដែល​គាំទ្រ​លោក​ខាង​លិច

2022/03/17 06:36:32 pm        3.7 K

​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin កាលពី​ថ្ងៃ​ពុធបានចេញ​ការព្រមាន​ដ៏​ចាស់ដៃ​ ទៅកាន់​ក្រុម​ជន​ក្បត់ជាតិ​រុស្ស៊ីដែល​លោក​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោកខាងលិច​ចង់​ប្រើ​រនុកក្នុង​ ដើម្បី​កម្ទេច​ប្រទេស​នេះ​។

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​រូបនេះ​ បាន​វាយប្រហារ​ជនជាតិ​រុស្ស៊ី​ដែល​លោក​បាន​និយាយថា ជា​ក្រុម​ដែល​ឱបដៃឱបជើងប្រទេស​លោកខាងលិច​ជាង​រុស្ស៊ី និង​បាន​លើកឡើងថា ​ប្រជាជន​រុស្ស៊ី​នឹង​អាច​ប្រាប់​ភ្លាមៗ​ពី​ភាព​ខុសប្លែក​គ្នា​រវាង​ជន​ក្បត់ជាតិ និង​អ្នកស្នេហាជាតិ​។​ លោក​បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ក្នុង​រយៈពេល​ ៣សប្តាហ៍​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​ថា ពិតណាស់បណ្ដា​ប្រទេស​លោក​ខាង​លិច នឹង​ព្យាយាម​ភ្នាល់​លើ​អ្វីដែល​គេ​ហៅថា​រនុកក្នុង លើ​ក្រុម​ជន​ក្បត់ជាតិ លើ​អ្នក​ដែល​រក​ប្រាក់​របស់​ពួកគេ​នៅ​ទីនេះ ប៉ុន្តែ​រស់នៅ​ទីនោះ​។ ​លោក Putin និយាយ​ថា បណ្ដា​ប្រទេសលោក​ខាងលិច​កំពុង​ព្យាយាម​បំបែកបំបាក់​ប្រទេស​រុស្ស៊ី និង​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈម​ដាក់គ្នា​ខាង​ស៊ីវិល ដោយ​ពឹងជំនួយ​ពី​ក្រុម​រនុកក្នុង​របស់​ខ្លួន​។​

​លោក Vladimir Putin និយាយ​ថា ​ប្រទេស​របស់​លោក​នឹង​ដើរ​ដល់​គោលដៅ​របស់​ខ្លួន​ ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោ​ក​ថា​ ប្រទេស​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​រដ្ឋ​អព្យាក្រឹត្យ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​មាន​អាយុកាល​ ៣​សប្ដាហ៍​មកនេះដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បាន​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm